លោក Putin ថ្លែងអំណរគុណលោក Kim Jong Un សម្រាប់ប្រជាជនកូរ៉េខាងជើង ដែលកំពុងប្រយុទ្ធ នៅអ៊ុយក្រែន

2025/09/04 12:15:30 am        108

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងអំណរគុណដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុង   អ៊ុន ចំពោះភាពក្លាហានរបស់ទាហានរបស់លោក ដែលបានប្រយុទ្ធនៅអ៊ុយក្រែន នៅខាងភាគីរុស្ស៊ី។

ជាការឆ្លើយតប លោក គីម បាននិយាយថា ខ្ញុំមានឆន្ទៈធ្វើ «អ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបាន ដើម្បីជួយ» ប្រទេសរុស្ស៊ី។

មេដឹកនាំទាំងពីរ បានជួបគ្នាក្នុងទីក្រុងប៉េកាំង នៅថ្ងៃពុធនេះ ខណៈដែលប្រទេសចិន បានប្រារព្ធពិធីព្យុហយាត្រាយោធាដ៏ធំបំផុតរបស់ខ្លួន ដែលមិនធ្លាប់មាន ដែលជាខួប ៨០ឆ្នាំ ចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទី២ នៅទ្វីបអាស៊ី។

លោក ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញបន្ទុកនៅប្រទេសអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ ២០២២ បាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងកូរ៉េខាងជើង គឺជាមិត្តភាព ហើយថា យោធារបស់ទីក្រុងព្យុងយ៉ាង បានជួយរំដោះតំបន់ Kursk ពីកងទ័ពអ៊ុយក្រែន។

លោក ពូទីន បានប្រាប់លោក គីម ជុងអ៊ុន ក្នុងអំឡុងកិច្ចពិភាក្សានៅថ្ងៃពុធនេះថា៖«ទាហានរបស់លោក បានប្រយុទ្ធយ៉ាងអង់អាចក្លាហាន និងប្រកបដោយវីរភាព»។

«ខ្ញុំសូមកត់សម្គាល់ថា យើងនឹងមិនភ្លេចនូវការលះបង់ ដែលកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារទាហានរបស់លោក ដែលបានធ្វើនោះឡើយ»។

លោក គីម ជុងអ៊ុន ក៏បានសម្តែងការដឹងគុណដល់ការទទួលស្គាល់របស់មេដឹកនាំរុស្ស៊ី ចំពោះកងទ័ពកូរ៉េខាងជើង ហើយបាននិយាយថា ទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ បាននិងកំពុង «រីកចម្រើនលើគ្រប់វិស័យ» ដែលសំដៅលើការចូលរួមរបស់ទីក្រុងព្យុងយ៉ាងក្នុង «ការតស៊ូរួមគ្នា» ជាមួយរុស្ស៊ី នៅអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm