ក្តីសង្ឃឹមកាន់តែរសាត់បាត់ទៅ ក្នុងការស្វែងរកអ្នករស់រានពីគ្រោះរញ្ជួយដី នៅអាហ្វហ្គានីស្ថាន

2025/09/04 12:19:01 am        106

នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ ក្តីសង្ឃឹមកាន់តែរសាត់បាត់ទៅ ក្នុងការស្វែងរកអ្នកនៅរស់រានមានជីវិតពីគំនរបាក់បែកនៃផ្ទះសម្បែងដែលត្រូវបានបំផ្លិចបំផ្លាញដោយគ្រោះរញ្ជួយដីដ៏ខ្លាំង កាលពីចុងសប្តាហ៍នៅភាគខាងកើតប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលសេវាសង្គ្រោះបន្ទាន់ពិបាកចូលទៅដល់ភូមិដាច់ស្រយាល។

រញ្ជួយដីកម្រិត ៦,០រ៉ិចទ័រ បានវាយប្រហារតំបន់ភ្នំជាប់ព្រំដែនប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងមក ដោយបានធ្វើឲ្យអ្នកស្រុកត្រូវនាំគ្នាមកនៅទីហាលវាល ព្រោះតែភ័យខ្លាចពីការមានរលករញ្ជួយខ្លាំងក្លាទៀត និងព្យាយាមជួយទាញមនុស្សចេញពីក្រោមអគារបាក់រលំ។

អាជ្ញាធរតាលីបង់បានឲ្យដឹងថា គ្រោះរញ្ជួយដីបានឆក់យកជីវិតមនុស្សជាង ១.៤០០នាក់យ៉ាងតិច និងបណ្ដាលឲ្យរបួសជាង ៣.៣០០នាក់ ដែលធ្វើឲ្យវាក្លាយជាឧប្បត្តិហេតុធម្មជាតិដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍ដែលបានវាយប្រហារប្រទេសក្រីក្រមួយនេះ។

ភាគច្រើននៃអ្នកស្លាប់ គឺនៅក្នុងខេត្ត Kunar ខណៈមានអ្នកស្លាប់រាប់សិបនាក់ និងរាប់រយនាក់បានរងរបួស នៅក្នុងខេត្តជិតខាង Nangarhar និង Laghman។

មន្ត្រីក្នុងតំបន់ លោក Ijaz Ulhaq Yaad បានប្រាប់សារព័ត៌មាននៅថ្ងៃពុធនេះថា នៅក្នុងតំបន់ Nurgal នៃខេត្ត Kunar ជនរងគ្រោះនៅតែជាប់នៅក្រោមគំនរបាក់បែក ហើយពិបាកក្នុងការជួយសង្គ្រោះ។ លោកបានប្រាប់ថា៖ «មានភូមិមួយចំនួនមិនទាន់បានទទួលជំនួយនៅឡើយទេ»។

បំណាក់ដីដែលបណ្តាលមកពីរញ្ជួយដីនេះ បានកា្លយជាឧបសគ្គដល់ការចូលទៅកាន់ភូមិដាច់ស្រយាលរួចទៅហើយ។ ក្រុមអង្គការមិនមែនរដ្ឋាភិបាល Save the Children បានឲ្យដឹងថា ក្រុមជំនួយមួយរបស់ស្ថាប័នទាំងនោះ «ត្រូវដើរចម្ងាយ ២០គីឡូម៉ែត្រ ដើម្បីទៅដល់ភូមិដែលត្រូវបានកាត់ផ្តាច់ដោយការធ្លាក់ថ្ម ដោយស្ពាយឧបករណ៍ពេទ្យនៅលើខ្នងរបស់ពួកគេ ដោយមានជំនួយពីសមាជិកនៅសហគមន៍»។ អង្គការសុខភាពពិភពលោក បានព្រមានថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនេះ ត្រូវបានគេរំពឹងថា នឹងកើនឡើង «ដោយសារមនុស្សជាច្រើននៅតែជាប់ក្នុងអគារដែលរងការបំផ្លិចបំផ្លាញ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm