លោក Trump នឹងស្វាគមន៍ប្រធានាធិបតីប៉ូឡូញ ខណៈការពិភាក្សាទំនងផ្ដោតលើសង្គ្រាម នៅអ៊ុយក្រែន

2025/09/04 12:21:16 am        87

ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងស្វាគមន៍ប្រធានាធិបតីប៉ូឡូញ លោក Karol Nawrocki ដែលធ្វើដំណើរត្រលប់ទៅកាន់សេតវិមានជាថ្មី នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បន្ទាប់ពីបានគាំទ្រអ្នកជាតិនិយមអភិរក្សនិយម នៅក្នុងការបោះឆ្នោតរបស់ប្រទេសប៉ូឡូញ ដោយកិច្ចប្រជុំរបស់ពួកលោក ទំនងជាផ្តោតលើសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន និងសន្តិសុខថាមពល។

លោក Trump បានធ្វើការអញ្ជើញជាផ្លូវការ ពោលគឺប៉ុន្មានថ្ងៃបន្ទាប់ពីលោក Nawrocki បានស្បថចូលកាន់តំណែង កាលពីដើមខែសីហា ហើយបន្ទាប់មកបានធ្វើអន្តរាគមន៍ ដើម្បីធានាថា ប្រធានាធីបតីប៉ូឡូញបានចូលរួមក្នុងការជជែកតាមទូរសព្ទដ៏សំខាន់មួយ ស្តីពីអ៊ុយក្រែន ជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ជំនួសឲ្យគូប្រជែងរបស់លោក គឺនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk ដែលជាអ្នកប្រកាន់កណ្តាលនិយម។

លោកប្រធានាធិបតីអាមេរិក បានធ្វើជាម្ចាស់ផ្ទះស្វាគមន៍លោក Nawrocki នៅសេតវិមាន កាលពីខែឧសភា ដោយបង្ហាញការគាំទ្រដល់រូបលោកនៅក្នុងគ្រាដ៏សំខាន់ អំឡុងការបោះឆ្នោតរបស់ប៉ូឡូញ។ លោក Nawrocki បានមានជ័យជម្នះលើបេក្ខជននៃគណបក្សគាំទ្រអឺរ៉ុប ដែលជាគណបក្សកណ្តាលនិយមរបស់លោក Tusk នៅមួយខែក្រោយមក។

កិច្ចពិភាក្សា នៅថ្ងៃពុធនេះ ត្រូវបានគេរំពឹងថា នឹងផ្តោតលើការចរចាដែលជាប់គាំង ដើម្បីបញ្ចប់សង្រ្គាម និងការព្រួយបារម្ភផ្នែកសន្តិសុខរបស់ប្រទេសប៉ូឡូញ ចំពេលមានសញ្ញាបង្ហាញថា លោក Trump មានការខកចិត្ត ចំពោះប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ដែលមិនអាចឆ្ពោះទៅមុខ ក្នុងការបញ្ចប់សង្រ្គាម៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        10
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        28
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm