រុស្ស៊ី ប្រាប់ថា ខ្លួននឹងជួយចិនដើរហួសសហរដ្ឋអាមេរិកផ្នែកថាមពលនុយក្លេអ៊ែរ

2025/09/04 01:25:24 am        122

នៅក្នុងការអត្ថាធិប្បាយដែលត្រូវបានចាក់ផ្សាយតាមទូរទស្សន៍រដ្ឋ នៅថ្ងៃពុធ (ទី៣ ខែកញ្ញា) នេះ បន្ទាប់ពីមានកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង ប្រមុខសាជីវកម្មនុយក្លេអ៊ែររដ្ឋ Rosatom របស់រុស្ស៊ី បានឲ្យដឹងថា ប្រទេសរុស្ស៊ីនឹងជួយឲ្យចិនដើរហួសសហរដ្ឋអាមេរិក ក្នុងនាមជាប្រទេសផលិតថាមពលនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ។

សហរដ្ឋអាមេរិកដំណើរការបណ្តាញរ៉េអាក់ទ័រនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ដោយមានសមត្ថភាពផលិតថាមពលបានជិត ៩៧ជីហ្គាវ៉ាត់ (GW) ។

តែបើយោងតាមរដ្ឋបាលព័ត៌មានថាមពលរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ចិនកំពុងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័ររាប់សិបគ្រឿងយ៉ាងឆាប់រហ័ស ហើយមានសមត្ថភាពផលិត ៥៣,២ជីហ្គាវ៉ាត់នៃប្រតិបត្តិការថាមពលនុយក្លេអ៊ែរ គិតត្រឹមខែមេសា ឆ្នាំ២០២៤។

ប្រធានក្រុមហ៊ុន Rosatom លោក Alexei Likhachev បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖ «ប្រទេសចិនមានផែនការដ៏ធំមហិមាជាច្រើន ដើម្បីអភិវឌ្ឍថាមពលអាតូមិក។ ភារកិច្ចនេះត្រូវបានកំណត់ឡើង ដើម្បីតាមឲ្យទាន់ និងលើសពីសហរដ្ឋអាមេរិក លើផ្នែកសមត្ថភាពផលិតសរុប ដែលមានន័យថា ឈានដល់សមត្ថភាពផលិតលើសពី ១០០ជីហ្គាវ៉ាត់»។ 

នៅពេលត្រូវបានសួរដោយទូរទស្សន៍រដ្ឋថា តើរុស្ស៊ីនឹងជួយចិនក្នុងគោលដៅនោះដែរ ឬអត់ទេ លោក Likhachev បានឆ្លើយតបថា៖ «ពិតណាស់ យើងនឹងជួយ។ ហើយយើងកំពុងជួយរួចហើយ»។

លោក Likhachev បានបញ្ជាក់ថា ប្រទេសរុស្ស៊ីបានជួយសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរចំនួន ៤ រួចហើយនៅក្នុងប្រទេសចិន ហើយកំពុងដំឡើង ៤ បន្ថែមទៀត ហើយប្រទេសចិនត្រូវការបរិមាណដ៏ច្រើននៃសារធាតុអ៊ុយរ៉ានីញ៉ូម និងឥន្ធនៈនុយក្លេអ៊ែរ សម្រាប់ផែនការដ៏ធំមហិមារបស់ខ្លួន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        172
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        212
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        191

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm