រដ្ឋមន្ត្រីការបរទេសស្លូវ៉ាគី លោក Juraj Blanar បាននិយាយថា វិធីសាស្រ្តរបស់សហភាពអឺរ៉ុប(EU)ចំពោះស្ថានភាពនៅអ៊ុយក្រែន និងតំបន់ហ្កាហ្សាស្ទ្រីប គឺជាឧទាហរណ៍នៃស្តង់ដាទ្វេរ ដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាសកលរបស់ EU ។
លោកបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា៖«ទណ្ឌកម្មជាច្រើន ត្រូវបានដាក់លើប្រទេសរុស្ស៊ី នៅកម្រិតសហភាពអឺរ៉ុប។ «វិធីសាស្រ្តរបស់សហភាពអឺរ៉ុបចំពោះព្រឹត្តិការណ៍នៅអ៊ុយក្រែន និងតំបន់ហ្កា ហ្សាស្ទ្រីប គឺជាការបង្ហាញពីស្តង់ដាទ្វេរដង។ នេះប៉ះពាល់ដល់ការជឿទុកចិត្តអន្តរជាតិមកលើពួកយើង ដែលជាប្រជាជនអឺរ៉ុប»។

លោក Blanar បានបន្ថែមថា ប្រទេសរបស់លោកប្រឆាំងរាល់ការបំពានច្បាប់អន្តរជាតិ។ លោកបន្តថា ប្រទេសនានា ត្រូវទប់ស្កាត់សកម្មភាពបែបនេះ និងបង្ហាញការគោរពគ្នាទៅវិញទៅមក។
លោកបានថ្លែងបន្តថា៖«ប្រសិនបើគ្មានការសន្ទនាទេ ជម្លោះតែមួយ មិនអាចដោះស្រាយបានទេ សង្គ្រាមតែមួយ ក៏មិនអាចបញ្ឈប់បានដែរ»៕
