វិមានក្រឹមឡាំងបញ្ជាក់ពីមូលហេតុដែល Fico ប្រៀបធៀបសហភាពអឺរ៉ុបទៅនឹង «កង្កែបក្នុងអណ្តូង»

2025/09/04 01:48:59 am        100

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានផ្តល់បរិបទខ្លះអំពីអ្វីដែលនាយករដ្ឋមន្ត្រីស្លូវ៉ាគីលោក Robert Fico មានន័យក្នុងការប្រៀបធៀបសហភាពអឺរ៉ុបទៅនឹង «កង្កែបនៅបាតអណ្តូង»។

លោក Peskov បាននិយាយនៅក្នុងសេចក្តីអធិប្បាយទៅកាន់ទូរទស្សន៍ Rossiya 1 ថា៖«តាមដែលខ្ញុំបានយល់ នេះ គឺជាប្រភេទរឿងព្រេងស្លូវ៉ាគី។ ពួកគេបានប្រៀបធៀបវាទៅនឹងកង្កែបនៅក្នុងបាតអណ្តូង ហើយមិនយល់ពីអ្វីដែលកំពុងកើតឡើងខាងលើនោះទេ»។ 

លោកបានបន្ថែមថា ការលើកឡើងរបស់លោក Fico គឺជាការប្រៀបធៀប។ លោក" Peskov បានបញ្ជាក់ ឡើងវិញថា៖ «យើងគ្រាន់តែនិយាយប៉ុណ្ណោះ។ ខ្ញុំបាននិយាយថា កិច្ចប្រជុំកំពូល SCO និង SCO Plus មានផលិតភាពច្រើនពីមួយថ្ងៃមុន។ ហើយ លោក Fico បាននិយាយថា៖«មនុស្សជាច្រើននៅក្នុងសហភាពអឺរ៉ុបដូចជាកង្កែបនេះ មិនយល់ពីអ្វីដែលកំពុងកើតឡើង នៅក្នុងពិភពលោកទេ»។

ក្រោយមក Fico បាននិយាយរឿងដូចគ្នានេះ នៅក្នុងជំនួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី បាននិយាយថា៖«ប្រព័ន្ធផ្សព្វផ្សាយប្រហែលជាសើច ប៉ុន្តែខ្ញុំចាប់ផ្តើមប្រាប់អ្នកនាំពាក្យរបស់លោករឿងមួយអំពីកង្កែប ឬសត្វគីង្គក់។ ពេលខ្លះ ខ្ញុំមានអារម្មណ៍ថា យើងនៅក្នុងសហភាពអឺរ៉ុបដូចជាសត្វកង្កែប នៅក្នុងបាតអណ្តូង ហើយយើងមើលមិនឃើញអ្វីដែលនៅខាងលើ។ ប៉ុន្តែពិភពលោក គឺខុសគ្នាទាំងស្រុងនៅទីនោះ»។ 

រឿងប្រៀបប្រដូចអំពីកង្កែបនៅបាតអណ្តូងមួយ មានប្រភពមកពីទស្សនវិទូចិន Zhuangzi ដែលជាបណ្តុំនៃរឿងរបស់សាសនាតាវ ដែលបានសរសេរនៅសតវត្សរ៍ទី៣ មុនគ្រិស្តសករាជ។ នៅក្នុងនោះ កង្កែបមួយក្បាលដែលរស់នៅក្នុងអណ្ដូងមួយ មានអំនួតទៅកាន់អណ្តើកសមុទ្រមួយក្បាលជុំវិញពិភពលោករបស់ខ្លួន ហើយនៅស្ងៀមទៅវិញ នៅពេលដែលអណ្តើករៀបរាប់ពីភាពធំធេងនៃមហាសមុទ្រ។ នៅក្នុងប្រទេសចិន រឿងនេះ នៅតែត្រូវបានប្រើ ដើម្បីតំណាងឲ្យទស្សនវិស័យចង្អៀត ឬមានកម្រិត៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        183
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        223
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        202

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm