បាតុករនៅទីក្រុងហ្សេរុយសាឡឹមទាមទារឲ្យដោះលែងចំណាប់ថ្នូរពីតំបន់ហ្កាហ្សា និងបញ្ចប់សង្រ្គាម

2025/09/04 02:58:14 am        103

ក្រុមបាតុករបាននាំគ្នាតវ៉ានៅទីក្រុងហ្សេរុយសាឡឹម ប្រទេសអ៊ីស្រាអែល នាថ្ងៃពុធនេះ ដោយពួកគេខ្លះនាំគ្នាឡើងលើដំបូងអគារបណ្ណាល័យជាតិ មើលសភាអ៊ីស្រាអែល និងអំពាវនាវឲ្យដោះលែងចំណាប់ថ្នូរនៅឃុំខ្លួនក្នុងតំបន់ហ្កាហ្សា ក៏ដូចជាបញ្ចប់សង្រ្គាម ។

បាតុកម្មជាច្រើនទៀត ត្រូវបានគេរំពឹងថានឹងកើតមានផងដែរនៅថ្ងៃនេះ នៅជុំវិញទីក្រុងហ្សេរុយាសាឡឹម ហើយវានឹងបញ្ចប់ទៅជាមួយនឹងបាតុកម្មទ្រង់ទ្រាយធំនៅកណ្តាលទីក្រុង នាពេលល្ងាច ។

គ្រួសារចំណាប់ថ្នូរ និងក្រុមអ្នកគាំទ្ររបស់ពួកគេ បានបង្កើនយុទ្ធនាការសាធារណៈរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ស្របពេលដែលអ៊ីស្រាអែលជំរុញផែនការគ្រប់គ្រងតំបន់ហ្កាហ្សាស្រ្ទីបទាំងមូល ខណៈកិច្ចប្រជុំបទឈប់បាញ់ បានជាប់គាំង ចាប់តាំងពីខែកក្កដារហូតមក ។

សង្រ្គាមបានផ្ទុះឡើង ពេលដែលការវាយប្រហារដឹកនាំដោយក្រុមហាម៉ាសនៅតំបន់ភាគខាងត្បូងអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ បានសម្លាប់មនុស្ស ១.២០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយមនុស្ស ២៥១នាក់ ត្រូវបានចាប់ធ្វើជាចំណាប់ថ្នូរ ។ ចំណាប់ថ្នូរ ២០ ក្នុងចំណោមចំណាប់ថ្នូរសេសសល់ ៤៨នាក់ ត្រូវបានគេមានជំនឿថានៅរស់ ។

ដោយឡែក យុទ្ធនាការយោធាអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា បានសម្លាប់មនុស្សជាង ៦៣.០០០នាក់ ដែលភាគច្រើននៃពួកគេគឺជាជនស៊ីវិល ហើយនិងបានធ្វើឲ្យដែនដីបិទច្រកមួយនេះ ធ្លាក់ក្នុងវិបត្តិមនុស្សធម៌ និងក្លាយជាកម្ទេចកម្ទី ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        76
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        62
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        57

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm