អ្នកភូមិជីត្រេះ ក្នុងខេត្តកោះកុង អាចរកចំណូលប្រចាំថ្ងៃបានសមរម្យពីការលក់បន្លែនិងត្រី

2022/01/24 10:39:53 pm        939

កោះកុង៖ អ្នកភូមិជីត្រេះ ក្នុងឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង បានឱ្យដឹងថា ពួកគេអាចមានចំណូលសមរម្យស្ទើរតែរាល់ថ្ងៃ មិនដាច់នោះឡើយពីផលដាំណាំកសិកម្ម និងត្រី ដែលពួកគេបានដាំ និងចិញ្ចឹមតាមបែបបច្ចេកទេស ដោយចិត្តអំណត់ឧស្សហ៍ព្យាយាម។

ជាប្រចាំថ្ងៃយ៉ាងហោចណាស់អ្នកភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ ខេត្តកោះកុង អាចរកចំណូលបានពី ១០ម៉ឺនរៀលឡើងទៅដែរ ពីការលក់បន្លែ និងចិញ្ចឹមត្រីអណ្តែង សម្រាប់ផ្គត់ផ្គង់ជីវភាព រស់នៅក្នុងគ្រួសារ ទៅតាមទំហំផ្ទៃដី ដែលមានដែលការងារនេះ បានជំនួសការចូលព្រៃរកអនុផលព្រៃឈើ ដែលជួបការលំបាកប្រឈមគ្រោះថ្នាក់។

កសិករ បានឱ្យដឹងថា ប្រាក់ចំណូលជាប្រចាំថ្ងៃឥតដាច់នេះកើតឡើងដោយសារចំណេះដឹង លើ​ផ្នែកបច្ចេកទេសដាំដុះដំណាំកសិកម្ម ដែលផ្ដល់ដោយអង្គការ និងមន្ត្រីកសិកម្ម និងធនធានធម្មជាតិ ស្រុក។

បច្ចុប្បន្ន អ្នកភូមិជីត្រេះ កំពុងប្រមូលផលតាសក់ ដែលអាចលក់បានក្នុង ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល ខាត់ណា ១គីឡូក្រាម ៨០០០រៀល សណ្តែងកួរ ១គីឡូក្រាម ២៥០០ ទៅ៣០០០រៀល រីឯត្រីអណ្តែងវិញ អាចលក់បាន១គីឡូក្រាម ថ្លៃ៧០០០រៀលឡើងទៅ។

លោក នាង ពិសិដ្ឋ អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន ស្រុកបូទុម សាគរ បានឱ្យដឹងថា ​គម្រោងបណ្តុំកសិកម្មសហគមន៍នេះ​ ធ្វើឡើងដើម្បីផ្តល់​ឱកាសដល់កសិករ ឱ្យមាន ចំណេះដឹង​បច្ចេកទេសកសិកម្ម ​ដែលអាចទាញ​យកប្រាក់​ចំណូលសម្រាប់​ជីវភាព​គ្រួសារប្រចាំថ្ងៃ។

លោក នាង ពិសិដ្ឋ បានឱ្យដឹងទៀថា ក្នុងចំណោមឃុំសំខាន់​ក្នុងស្រុកបូទុមសាគរ ​មានតែឃុំ កណ្តោល និងឃុំអណ្តូងទឹកទេ ​ដែលមានកសិករទទួល​ជោគជ័យល្អ តាមរយៈកិច្ចប្រឹងប្រែង​បង្ក​បង្កើនផល ​របស់ពួកគេ​ ​ចំណែកឯកសិករផ្សេងៗទៀត​ នៅមិនទាន់​ប្រមូល​ផល​ល្អនៅឡើយទេ ដោយ​សារតែការមិន ​ឧស្សហ៍ព្យាយាមយកចិត្តទុកដាក់លើការដំដុះ។

ប្រសិនបើប្រជាកសិករណា ផ្តោតការយកចិត្តទុកដាក់ខ្ពស់​លើមុខរបរមួយនេះ គឺពួកគេ​នឹង​ទទួល​បាន​ផលច្រើននិងមានទីផ្សារល្អ៕អត្ថបទ៖ ឈឹម មករា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm