ក្រុមឃ្លាំមើល UNរកឃើញអ៊ុយរ៉ានីញ៉ូមនៅទីតាំងនុយក្លេអ៊ែរសង្ស័យរបស់ស៊ីរីសល់ពីសម័យលោក al-Assad

2025/09/04 04:05:17 am        34

ក្រុមឃ្លាំមើលនុយក្លេអ៊ែររបស់អង្គការសហប្រជាជាតិ(UN) បាននិយាយថា ក្រុមសង្កេតការណ៍របស់ខ្លួន បានរកឃើញភាគល្អិតសារធាតុអ៊ុយរ៉ានីញ៉ូមនៅលើទីតាំងមួយកន្លែងស្ថិតក្នុងប្រទេសស៊ីរី ដែលពួកគេសង្ស័យថា ធ្លាប់ត្រូវបានប្រើប្រាស់ក្នុងកម្មវិធីនុយក្លេអ៊ែរសម្ងាត់គ្រប់គ្រងដោយអតីតរដ្ឋាភិបាលរបស់លោក Bashar al-Assad ។

លោក Fredrik Dahl គឺជាអ្នកនាំពាក្យរបស់ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ(IAEA) និយាយនៅក្នុងសេចក្តីថ្លែងការណ៍កាលពីថ្ងៃអង្គារថា កាលពីឆ្នាំមុន ក្រុមសង្កេតការរបស់ខ្លួន បានធ្វើដំណើរទៅស្វែងរកសំណាកបរិស្ថាននៅលើទីតាំងសង្ស័យ ៣កន្លែង ស្ថិតនៅតំបន់វាលខ្សាច់ដាច់ស្រយោល Deir el-Zour ។

លោក Dahl បន្តថា ការវិភាគរកឃើញភាគល្អិតអ៊ុយរ៉ានីញ៉ូមនៅក្នុងសំណាកទទួលបានពីទីតាំង ៣កន្លែងនោះ ដែលតាមធម្មតាត្រូវបានប្រើប្រាស់នៅក្នុងម៉ាស៊ីនរ៉េអាក់ទ័រ ។

អគ្គនាយកទីភ្នាក់ងារ IAEAលោក Rafael Grossi រាយការណ៍នូវការរកឃើញទាំងនេះ ដល់គណៈក្រុមប្រឹក្សានាយកទីភ្នាក់ងាររបស់លោកកាលពីថ្ងៃចន្ទ នៅក្នុងរបាយការណ៍មួយស្តីពីការវិវត្តន៍នៅក្នុងប្រទេសស៊ីរី ។

របាយការណ៍នោះ បញ្ជាក់ថា អាជ្ញាធរស៊ីរីបច្ចុប្បន្នចង្អុរបង្ហាញថា ពួកគេពុំមានព័ត៌មានដែលអាចពន្យល់ពីវត្តមាននៃភាគល្អិតសារធាតុអ៊ុយរ៉ានីញ៉ូមទាំងអស់នេះបានឡើយ ។

កាលពីថ្ងៃអង្គារ ទីភ្នាក់ងារ IAEA បានជំរុញឲ្យស៊ីរីចូលរួមសហការណ៍យ៉ាងពេញទំហឹង ជុំវិញការចោទប្រកាន់នេះ ដែលគេអាចនឹងកសាងម៉ាស៊ីនរ៉េអាក់ទ័រសម្ងាត់នៅលើតំបន់វាលខ្សាច់ Deir Az Zor ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        67
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        64
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        62

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm