សិស្សជាប់និទ្ទេសA ចំនួន៥៤នាក់​នៅ​ខេត្តត្បូងឃ្មុំ ទទួល​បាន​រង្វាន់​លើក​ទឹកចិត្ត​ដ៏​ថ្លៃថ្លា​របស់​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត

2022/01/25 12:21:17 am        896

ត្បូងឃ្មុំ៖ កុំព្យូទ័រយួរដៃចំនួន៥៤គ្រឿង ព្រមទាំងថវិកាជារង្វាន់ដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានផ្តល់ជូនសិស្សានុសិស្សប្រលងជាប់និទ្ទេសA ទាំង៥៤នាក់ ក្នុងខេត្តត្បូងឃ្មុំទាំងមូល បើទោះបីជាស្ថិតក្នុងការលំបាកសិក្សារៀនសូត្រ ក្នុងបរិបទកូវីដ១៩ក្តី។

នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅសាលាខេត្តត្បូងឃ្មុំ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏​បានចែកថវិកា ដល់លោកគ្រូអ្នកគ្រូ ​និងអាណាព្យាបាលសិស្ស ជា​ការអរគុណដែល​ខិតខំ​បង្ហាត់​បង្រៀន​អប់រំ​ទូន្មាន​ណែនាំ​រហូត​ក្មួយៗ ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ដ៏ល្អនាពេលនេះផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ​បានពាំនាំប្រសាសន៍​ផ្តាំផ្ញើ​សួរ​សុខទុក្ខ កោតសរ​សើរក្មួយៗ​ទាំង៥៤រូប​ និង​លោកគ្រូអ្នកគ្រូ ​ព្រមទាំង​អាណាព្យាបាល​សិស្ស​ពី​សំណាក់​សម្តេចតេជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាក​បាទ​ក្រហមកម្ពុជា ជា​ពិសេសឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ​ដែល​ជាបេក្ខភាពនាយករដ្ឋមន្ត្រី​ដ៏​សាកសម​បំផុត មាន​ទាំង​ចំណេះ​ដឹង​ខ្ពង់ខ្ពស់ បុគ្គលិក​លក្ខណៈល្អ​ឥតខ្ចោះ​មាន​សុជីវធម៌ គុណធម៌ និង​ប្រជាប្រិយភាព​គ្រប់​ស្រទាប់វណ្ណៈ​នៃពលរដ្ឋកម្ពុជា​ ទាំង​ក្នុងនិងក្រៅប្រទេស។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ បញ្ជាក់ថា យុវជនសម័យតេជោ​ ពិតជាមានសំណាង ដែលមាន​ឱកាស​សិក្សារៀនសូត្រយ៉ាងទូលំទូលាយ ​ដើម្បីយក​ចំណេះដឹង​ទៅអភិវឌ្ឍន៍ខ្លួនឯង ​គ្រួសារ និង​សង្គមជាតិទាំងមូល។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញឲ្យប្អូនៗក្មួយៗសិស្សានុសិស្ស យក​សម្ភារៈសិក្សា និងថវិកាដែលផ្តល់ជូន ទៅប្រើប្រាស់ឲ្យចំគោលដៅ ខិតខំប្រឹងប្រែងរៀន​សូត្របន្ត នាថ្នាក់ឧត្តមសិក្សា ​ពិសេសសិស្សានុសិស្សថ្នាក់វិទ្យាល័យ​ នាជំនាន់ក្រោយៗទៀត៕


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        350
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        374
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        472

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm