កម្ពុជា-ជប៉ុន បានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបរិស្ថាន

2025/09/04 04:36:58 pm        203

ប្រទេសកម្ពុជា និងជប៉ុន បានឯកភាពធ្វើការចុះអនុស្សារណៈនៃការយោគយល់គ្នា (MoU) ពង្រីកកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានឱ្យកាន់តែប្រសើរឡើងថែមទៀត និងបន្តស្វែងរកអ្នកវិនិយោគពីជប៉ុន លើការផលិតផលិតផលប្លាស្ទិ ដែលយកចេញពីដំឡូងមីនៅកម្ពុជា។ លទ្ធផលផ្កែផ្កានៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បានធ្វើឡើងបន្ទាប់ពីជំនួបពិភាក្សារវាង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ASAO Keiichiro រដ្ឋមន្ត្រីក្រសួងបរិស្ថាន ប្រទេសជប៉ុន នៅក្នុងអំឡុងស្នាក់នៅ និងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីបរិស្ថានអាស៊ាន លើកទី១៨ នៅប្រទេសម៉ាឡេស៊ី នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥។

ក្នុងជំនួបនេះ ឯកឧត្តម ASAO Keiichiro បានរំលឹកអំពីកិច្ចសហប្រតិបត្តិកាដ៏ល្អ រវាងក្រសួងបរិស្ថានជប៉ុន ជាមួយជាមួយក្រសួងបរិស្ថានកម្ពុជា លើការរៀបចំសិក្ខាសាលាលើកទី២២ ស្តីពីសារពើភ័ណ្ឌឧស្ម័នផ្ទះកញ្ចក់ (GHG) នៅអាស៊ី (WGIA22)” ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២៥ នៅរាជធានីភ្នំពេញ។ ជាមួយគ្នានេះ ប្រទេសទាំង២ កម្ពុជា-ជប៉ុន  និងការចុះហត្ថលេលើលិខិតនៃកិច្ចសហប្រតិបត្តិការលើការពង្រឹងប្រព័ន្ធសារពើភណ្ឌឧស្ម័នផ្ទះកញ្ចក់ នៅក្រោមរបាយការតម្លាភាពពីរឆ្នាំម្តង នៅក្រោមអនុសញ្ញក្របខណ្ឌសហប្រជាជាតិ ស្តីពីគារប្រែប្រួលអាកាសធាតុ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី អ៊ាង សុផល្លែត បានពាំនាំនូវការសួរសុខទុក្ខ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាដល់ ឯកឧត្តម ASAO Keiichiro និងរាជរដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងអំពីការពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនៃប្រទេសទាំងពីរ ក្នុងកម្រិតអនុសារណៈនៃការយោកយល់គ្នា (MoU) លើគ្រប់ផ្នែករួមទាំងវិទ្យាសាស្រ្ត បច្ចេកវិទ្យាសម្រាប់កិច្ចការពារបរិស្ថានក្នុងតំបន់ ក៏ដូចជាពិភពលោក ក្នុងនេះរួមមាន ការពង្រឹយន្តការនៃកាអុនវត្តឥណទានកាបូនរួមគ្នា រថយន្តអគ្គិសនី ការកាត់បន្ថយសំណល់ប្លាស្ទិកហូរចូលសមុទ្រ និងការស្វែងរដៃគូវិនិយោគលើការផលិតប្លាស្ទិក ដែលអាចបំបែកធាតុ បានពីដំឡូងមីរបស់កម្ពុជា។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm