ក្រសួងមុខងារសាធារណៈ​ ពិនិត្យ​ និងកែលម្អការផ្តល់សេវាសាធារណៈរបស់ខ្លួន​តាមរយៈការតាក់តែងនិយាមនីតិវិធីប្រតិបត្តិ​

2025/09/04 05:16:25 pm        265

តាមរយៈការអនុវត្តវិធានការគន្លឹះទី២ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពោលគឺការពង្រឹងសមត្ថភាព​ សមិទ្ធកម្មក្រសួង​ ស្ថាប័ន​ ក្រសួងមុខងារសាធារណៈបានពិនិត្យនិងកែលម្អលើការផ្តល់សេវាសាធារណៈ តាមរយៈការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវាសាធារណៈរបស់ខ្លួន។ ដើម្បីអនុវត្តការងារនេះ​ ឯកឧត្តម​ យក់ ប៊ុនណា​ រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ​ បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការរៀបចំនិយាមនីតិវិធីប្រតិបត្តិ សម្រាប់ការផ្តល់សេវារបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ។​

នៅក្នុងកិច្ចប្រជុំ​នេះ ឯកឧត្តមប្រចាំការបានប្រសាសន៌ថា ការគិតគូរឱ្យមានការរៀបចំនិយាមនីតិវិធីប្រតិបត្តិសម្រាប់ការផ្តល់សេវារបស់អង្គភាពចំណុះក្រសួងមុខងារសាធារណៈ គឺសំដៅធ្វើយ៉ាងណាឱ្យការផ្តល់សេវារបស់អង្គភាពនីមួយៗមានប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព ជាពិសេសកាត់បន្ថយពេលវេលា និងនីតិវិធីផ្សេងៗដែលពុំមានភាពចាំបាច់។

ឯកឧត្តមប្រចាំការក៏បានអនុញ្ញាតឱ្យមានមតិយោបល់កែលម្អរពីសមាជិកអង្គប្រជុំដែលបានចូលរួមផងដែរ​ ក្នុងនោះឯកឧត្តម សុខ សង្វារ រដ្ឋលេខាធិការក៏បានចូលរួមជាមតិយោបល់ថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះគឺដើម្បីដាក់ឱ្យអនុវត្តសេវាសាធារណៈ ប្រកបដោយវិជ្ជាជីវៈ មានមូលដ្ឋានព័ត៌មាន និងទិន្នន័យជាក់លាក់គ្រប់ជ្រុងជ្រោយ ព្រមទាំងពង្រឹងការអនុវត្តមុខងារ និងភារកិច្ចរបស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសារធារណៈ និងភាគីពាក់ព័ន្ធ ក្នុងក្របខ័ណ្ឌសិទ្ធិអំណាច គណនេយ្យភាព និងការទទួលខុសត្រូវច្បាស់លាស់ សំដៅគាំទ្រដល់ដំណើរការណ៍ នៃការកែទម្រង់រដ្ឋបាលសាធារណៈ ការកសាងវប្បធម៌សេវាល្អ ងាយស្រួល ឆាប់រហ័ស ប្រសិទ្ធភាព និងជឿទុកចិត្តបាន។

សូមជម្រាបផងដែរថា ការរៀបចំនិយាមនីតិវិធីប្រតិបត្តិនេះ មានវិសាលភាពអនុវត្តចំពោះអង្គភាព និងមន្រ្តីរាជការពាក់ព័ន្ធនឹងការផ្តល់សេវានានា របស់អគ្គនាយកដ្ឋានគ្រប់គ្រងមុខងារសាធារណៈ នៃក្រសួងមុខងារសាធារណៈ តែប៉ុណ្ណេះ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        189
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        161
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        187

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm