មន្ត្រីពាណិជ្ជកម្មជាន់ខ្ពស់របស់គណៈកម្មាធិការអឺរ៉ុបបាននិយាយកាលពីថ្ងៃពុធថា ការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកចំនួន១៥ភាគរយលើការនាំចូលពីសហភាពអឺរ៉ុបនៅតែធ្វើឲ្យពាណិជ្ជកម្មមានលំហូរ ហើយកត្តាសំខាន់គឺរបៀបដែលពន្ធទាំងនោះអាចប្រៀបធៀបជាមួយនឹងដៃគូពាណិជ្ជកម្មដទៃទៀត។

លោកស្រី Sabine Weyand នាយកផ្នែកពាណិជ្ជកម្មរបស់សហភាពអឺរ៉ុបបានប្រាប់អង្គសវនាការសភាអឺរ៉ុបថា«មានកម្រិតមួយ ដែលការដំឡើងពន្ធក្លាយជាបម្រាម ហើយពាណិជ្ជកម្មនឹងលែងមានលំហូរ ប៉ុន្តែការដំឡើងពន្ធ១៥ភាគរយសរុបដែលរួមបញ្ចូលទាំងអស់នោះ ពុំមែនជាចំណុចដែលយើងចង់បានទេ»។

លោកស្រី Weyand ជាផ្នែកមួយនៃក្រុមសហភាពអឺរ៉ុបដែលបានចុះកិច្ចព្រមព្រៀងក្របខ័ណ្ឌមួយជាមួយរដ្ឋបាល Trump កាលពីចុងខែកក្កដាបានជំរុញឱ្យសមាជិកសភាគាំទ្រផែនការរបស់សហភាពអឺរ៉ុប ក្នុងការដកចេញការដំឡើងពន្ធរបស់ខ្លួនលើផលិតផលឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ជាផ្នែកនៃកិច្ចព្រមព្រៀង។
លោកស្រីនិយាយថា «សហរដ្ឋអាមេរិក នឹងមិនអាចផលិតផលិតផលទាំងអស់បានទេ ដែលបច្ចុប្បន្ននេះវាមានតម្លៃថ្លៃជាងការនាំចូល» ហើយការប្រកួតប្រជែងរបស់សហភាពអឺរ៉ុបពឹងផ្អែកលើកម្រិតការដំឡើងពន្ធរបស់ទីក្រុងវ៉ាស៊ីនតោនទាក់ទងទៅនឹងប្រទេសដទៃទៀត។