កីឡា​បាញ់​កាំភ្លើង​នឹង​ចម្រាញ់​កីឡាករ-កីឡា​ការិនី​ជ័យ​លាភី​ជើងឯក​ជាតិ​ចូល​ជម្រើស​ជាតិ​ឆ្នាំ​២០២២

2022/01/25 05:04:45 pm        79

បាញ់​កាំភ្លើង៖ ​ឯកឧត្តម មៀ​ច សុផាន់​ណា ប្រធាន​សហព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា កីឡាករ​-​កីឡាការិនី​ដែល​ដណ្ដើម​បាន​ជ័យលាភី​ក្នុង​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ នឹង​ត្រូវ​បាន​ជ្រើស​រើស​ឲ្យ​ជាប់​ជម្រើស​ជាតិ​ឆ្នាំ​២០២២ ដើម្បី​ពង្រឹង​ការ​ហ្វឹកហាត់​ត្រៀម​ការប្រកួត​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​ការ​អះអាង​របស់​ប្រមុខ​ថ្នាក់ដឹកនាំ​សហព័ន្ធ​នេះ ធ្វើឡើង​ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​បាញ់​កាំភ្លើង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១ កាលពី​ចុង​សប្ដាហ៍​កន្លងទៅ ក្រោយ​ដំណើរ​ការប្រកួត​ដ៏​ស្វិតស្វាញ​រយៈពេល ២​ថ្ងៃនៅ​ទីប​ញ្ជា​ដ្ឋា​ន​កងទ័ព​ពិសេស​ឆ័​ត្រ​យោង ៩១១។ ​ឯកឧត្តម​បាន​កោតសរសើរចំពោះ​សមត្ថភាព និង​បច្ចេកទេស​របស់​កីឡាករ​-​កីឡាការិនីដែល​ធ្វើបាន​យ៉ាង​ល្អ​ក្នុងការ​ប្រកួត​ជើង​ឯក​ថ្នាក់ជាតិ​ឆ្នាំនេះ ហើយ​អ្នកទទួលបាន​ជ័យលាភី សហព័ន្ធ​នឹងធ្វើ​ការពិនិត្យ និង​ជ្រើសរើសដើម្បី​ផ្លាស់ប្ដូរ​បេក្ខភាព​ជម្រើសជាតិ​មួយចំនួន សម្រាប់​ការប្រមូលផ្ដុំ​ហ្វឹកហាត់​ឆ្នាំ​២០២២ ជាមួយ​គ្រូ​ជំនាញ​របស់​សហព័ន្ធដើម្បី​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​ត្រៀម​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ ក៏ដូចជា​ការប្រកួត​អន្ដរជាតិ​ផ្សេងៗ​ទៀត។​

​ដោយហេតុនេះ ឯកឧត្តម មៀ​ច សុផាន់​ណា បាន​ជំរុញ និង​លើកទឹកចិត្ត​ឲ្យ​កីឡាករ​-​កីឡាការិនី​ទាំងអស់ ពិសេស​អ្នក​ដណ្ដើមបាន​ជ័យលាភី​ថ្នាក់ជាតិត្រូវខិតខំ​ហ្វឹកហាត់ និង​ពង្រឹងសមត្ថភាព​ឲ្យ​បាន​ខ្លាំង ដើម្បី​ត្រៀម​ការប្រកួតប្រជែង និង​ដណ្តើម​មេដាយ​ជូន​ជាតិក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ​លើកដំបូង​នៅ​កម្ពុជានា​ឆ្នាំ​២០២៣។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​បាញ់កាំភ្លើង​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំនេះ មាន​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៤៤​នាក់។ ចំពោះ​លទ្ធផល​នៃ​ការប្រកួតសម្រាប់វិញ្ញាសា​កាំភ្លើងខ្លី ៩មី​លី​ម៉ែត្រ លេខ​១ កីឡាករ វុ​ធ​ថា ដាវ​ណ្ណ, លេខ​២ កីឡាករ អាន កក្កដា​ និង​លេខ​៣ កីឡាករ ថាវ​វៈ ម៉ា​រ៉ា​ឌី។ វិញ្ញាសា​កាំភ្លើង​វែង ២២​ឡុង ៥០​ម៉ែត្រ លេខ​១ កីឡាករ ប៉ុក សុផាន់​ណូ, លេខ​២ កីឡាករ ស៊ីម សែន និង​លេខ​៣ កីឡាករ ឡាង ចាន់​ធារ៉ា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm