រុស្ស៊ីនិយាយថា លទ្ធភាពនៃការដាក់ពង្រាយយោធាបរទេសនៅអ៊ុយក្រែន មិនអាចទទួលយកបានឡើយ

2025/09/04 10:09:03 pm        191

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) នេះថា រុស្ស៊ីមិនមានគម្រោងពិភាក្សាពីលទ្ធភាពនៃការដាក់ពង្រាយយោធាបរទេស នៅក្នុងទឹកដីអ៊ុយក្រែននោះទេ ទោះក្នុងទម្រង់បែបណាក៏ដោយ ដោយហៅវិធានការនេះថា "មិនអាចទទួលយកបានឡើយ"។

នៅក្នុងបទសម្ភាសន៍មួយទៅកាន់កាសែត Financial Times កាលពីថ្ងៃអាទិត្យ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយថា អឺរ៉ុបកំពុងរៀបចំ «ផែនការច្បាស់លាស់» សម្រាប់ការដាក់ពង្រាយកងទ័ពចម្រុះជាតិសាសន៍ទៅកាន់អ៊ុយក្រែន ជាផ្នែកមួយនៃការធានាសន្តិសុខក្រោយជម្លោះ ដែលនឹងមានការគាំទ្រពីសមត្ថភាពរបស់សហរដ្ឋអាមេរិក។

លោកស្រី Zakharova បានប្រាប់សន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ជាមួយអ្នកយកព័ត៌មានថា "រុស្ស៊ី នឹងមិនពិភាក្សាពីអន្តរាគមន៍ពីបរទេសនៅអ៊ុយក្រែនឡើយ ទោះក្នុងទម្រង់ណាក៏ដោយ ដែលនេះជាមូលដ្ឋានមិនអាចទទួលយកបាននោះទេ ហើយមានតែធ្វើឱ្យខូចដល់សន្តិសុខតែប៉ុណ្ណោះ"។

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy និងមេដឹកនាំអឺរ៉ុប កំពុងតែជួបប្រជុំនៅទីក្រុងប៉ារីស នាថ្ងៃព្រហស្បតិ៍នេះ ដើម្បីបញ្ជាក់លម្អិតពីការធានាសន្តិសុខក្រោយជម្លោះសម្រាប់ទីក្រុងគីវ។ កាលពីថ្ងៃពុធ ប្រធានាធិបតីបារាំង លោក Emmanuel Macron និយាយថា សេចក្តីលម្អិតនៃការធានាសន្តិសុខសម្រាប់អ៊ុយក្រែន បានធ្វើឡើងរួចរាល់ហើយ ប៉ុន្តែនៅតែរក្សាជាការសម្ងាត់នៅឡើយ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        26
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        26
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        32

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm