អ្នកវិភាគ៖ ការបង្ហាញគ្រឿងយុទ្ធោបករណ៍ចុងក្រោយ បញ្ជាក់ពីការផ្ដោតខ្លាំងរបស់ចិនលើការការពារអធិបតេយ្យភាព

2025/09/04 10:54:36 pm        54

បើយោងតាមបណ្ដាអ្នកវិភាគ បានឲ្យដឹងថា ប្រព័ន្ធសព្វាវុធចុងក្រោយបង្អស់ដែលត្រូវបានបង្ហាញនៅឯព្រឹត្តិការណ៍ដើរព្យុហយាត្រាទិវាជ័យម្នះរបស់ប្រទេសចិន បានបញ្ជាក់ពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់ទីក្រុងប៉េកាំងលើការការពារបូរណភាពអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់ និងសមត្ថភាពការពារប្រឆាំងនឹងការប៉ុនប៉ងណាមួយ ដើម្បីផ្ដាច់ខ្លួន។

ទោះបីជាកោះតៃវ៉ាន់មិនត្រូវបានលើកឡើងដោយចំៗ នៅក្នុងសុន្ទរកថារបស់លោកប្រធានាធិបតី Xi Jinping កាលពីថ្ងៃពុធ (ទី៣ ខែកញ្ញា) ក៏ដោយ ក៏វាត្រូវបានប្រើប្រាស់ជាញឹកញាប់ដោយអ្នកសង្កេតការណ៍យោធា ជាឧបករណ៍ សម្រាប់វាស់វែងសមត្ថភាព និងវឌ្ឍនភាពរបស់កងទ័ពរំដោះប្រជាជន (PLA)។ អាវុធទំនើបៗដែលត្រូវបានបង្ហាញនៅក្នុងព្យុហយាត្រានោះ បានផ្តល់នូវការចង្អុលបង្ហាញយ៉ាងមុតមាំថា PLA កំពុងត្រៀមខ្លួន ដើម្បីប្រឈមនឹងបញ្ហានោះ។ ក្នុងសុន្ទរកថាកាលពីថ្ងៃពុធនោះ លោក Xi បានជំរុញឲ្យ PLA «ពន្លឿនការអភិវឌ្ឍកងកម្លាំងយោធាឲ្យដល់កម្រិតលំដាប់ពិភពលោក ការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាពជាតិ ការបង្រួបបង្រួម និងបូរណភាពដែនដី ហើយផ្តល់ការគាំទ្រជាយុទ្ធសាស្រ្ត ដើម្បីសម្រេចបានភាពរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន»។

ទីក្រុងប៉េចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ចិន ដែលនឹងត្រូវបានបង្រួបបង្រួមដោយកម្លាំង ប្រសិនបើចាំបាច់។ ប្រទេសភាគច្រើន រួមទាំងសហរដ្ឋអាមេរិកផង មិនបានទទួលស្គាល់កោះតៃវ៉ាន់ជារដ្ឋឯករាជ្យនោះទេ ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការប៉ុនប៉ងណាមួយ ក្នុងការក្រសោបយកកោះដែលគ្រប់គ្រងដោយខ្លួនឯង ដោយកម្លាំង ហើយប្តេជ្ញាផ្គត់ផ្គង់អាវុធឲ្យកោះនេះ។ លោក Xi កាលពីថ្ងៃពុធ មិនបានលើកឡើងពីកោះតៃវ៉ាន់ ដូចក្នុងសុន្ទរកថាពីមុនៗ ដែលលោកបាននិយាយអំពី «ការបង្រួបបង្រួមជាតិពេញលេញ» នោះឡើយ។

ប៉ុន្តែបណ្ដាអ្នកវិភាគបាននិយាយថា អាវុធជាច្រើនដែលត្រូវបានបង្ហាញ ជះឥទ្ធិពលយ៉ាងច្បាស់ ចំពោះកោះតៃវ៉ាន់ ជាពិសេសដោយសារទីក្រុងប៉េកាំង បានពណ៌នាព្យុហយាត្រានេះថា ជាការរៀបចំ និងហាត់សមតាមស្តង់ដារត្រៀមប្រយុទ្ធ។ ពួកគេជឿថា ព្យុហយាត្រារំលឹកខួបលើកទី ៨០ នៃជ័យជម្នះរបស់ចិនលើប្រទេសជប៉ុន ក្នុងសង្គ្រាមលោកលើកទី២ បានបង្ហាញពីជំហរការពាររបស់ទីក្រុងប៉េកាំង ដើម្បីស្វែងរកការរារាំងកោះតៃវ៉ាន់ ក៏ដូចជាការត្រៀមខ្លួន សម្រាប់ប្រតិបត្តិការនាវាចរណ៍ និងអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm