លោក Trump សន្យាបន្តប្រឹងប្រែងសម្រេចបានសន្តិភាពរុស្ស៊ី-អ៊ុយក្រែន

2025/09/04 10:57:03 pm        57

ប្រព័ន្ធផ្សព្វផ្សាយ CBS News នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ បានរាយការណ៍ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ជាក់ថា លោកនៅតែប្តេជ្ញាចិត្តបន្តប្រឹងប្រែង ដើម្បីសម្រេចឲ្យបានកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន ទោះបីជាការរំពឹងទុក គឺស្ថិតក្នុងភាពមិនច្បាស់លាស់ ជុំវិញកិច្ចពិភាក្សាទល់មុខ រវាងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក៏ដោយ។

នៅក្នុងបទសម្ភាសន៍តាមទូរសព្ទជាមួយប្រព័ន្ធផ្សព្វផ្សាយ CBS News កាលពីថ្ងៃពុធ លោក Trump បានប្រាប់ថា៖ «ខ្ញុំបានមើលដំណើរការនេះ ខ្ញុំបានឃើញដំណើការនេះ ហើយខ្ញុំបាននិយាយអំពីដំណើរការនេះជាមួយលោកប្រធានាធិបតី Putin និងលោកប្រធានាធិបតី Zelenskyy។ មានអ្វីមួយនឹងកើតឡើង ប៉ុន្តែគ្រប់យ៉ាងមិនទាន់រួចរាល់នៅឡើយទេ ប៉ុន្តែមានអ្វីមួយនឹងកើតឡើងជាមិនខាន។ យើងនឹងធ្វើវាឲ្យរួចរាល់»។

កាលពីថ្ងៃពុធ លោក Trump បាននិយាយថា លោកគ្រោងនឹងធ្វើការពិភាក្សា អំពីសង្រ្គាមនៅអ៊ុយក្រែន ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីជំនួបកំពូល នៅរដ្ឋ Alaska រវាងរូបលោក ជាមួយលោក Putin ក្នុងខែសីហា មិនអាចឈានដល់ការទម្លាយនូវភាពទាល់ច្រកណាមួយ។ ហើយមន្ត្រីសេតវិមាន បានឲ្យដឹងថា លោក Trump ត្រូវបានគេរំពឹងថា នឹងជជែកតាមទូរសព្ទជាមួយលោក Zelenskyy នៅថ្ងៃព្រហស្បតិ៍នេះ។

ចំណែកលោក Putin ក៏បាននិយាយកាលពីថ្ងៃពុធដែរថា លោកត្រៀមខ្លួនជាស្រេច ដើម្បីជួបជាមួយលោក Zelenskyy ប្រសិនបើប្រធានាធិបតីអ៊ុយក្រែនមកទីក្រុងមូស្គូ ប៉ុន្តែថា កិច្ចប្រជុំបែបនេះ ត្រូវតែរៀបចំឲ្យបានល្អ និងនាំឲ្យមានលទ្ធផលជាក់ស្តែង។ តែរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន បានច្រានចោលការលើកឡើងអំពីក្រុងមូស្គូថា ជាទីកន្លែង សម្រាប់កិច្ចប្រជុំបែបនេះ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm