សេតវិមានដកអង្គការពាណិជ្ជកម្មពិភពលោកចេញពីបញ្ជីកាត់បន្ថយមូលនិធិ

2025/09/04 11:37:17 pm        71

សេតវិមាន បានដកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដោយស្ងាត់ៗ ចេញពីបញ្ជីកាត់បន្ថយជំនួយបរទេសចំនួន ៤,៩ពាន់លានដុល្លារអាមេរិក ដែលបានប្រកាសកាលពីថ្ងៃទី២៩ ខែសីហា បន្ទាប់ពីការសម្រេចនេះបានបង្កឲ្យមានក្ដីបារម្ភ ក្នុងចំណោមសមាជិកសភា ក្រុមពាណិជ្ជកម្ម និងប្រធានស្ថាប័នពាណិជ្ជកម្មពិភពលោក។

សមាជិកសភាគណបក្សប្រជាធិបតេយ្យ បានលើកឡើងថា ការកាត់បន្ថយជាឯកតោភាគីរបស់រដ្ឋបាលនេះ គឺខុសច្បាប់ ពីព្រោះការផ្តល់មូលនិធិ ត្រូវបានអនុញ្ញាតដោយសភា ហើយក្រុមពាណិជ្ជកម្ម បានលើកហេតុផលថា ការកាត់បន្ថយការផ្តល់មូលនិធិ សម្រាប់ WTO នឹងផ្តល់ផលចំណេញឲ្យទៅប្រទេសចិន។

នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃអង្គារ (ទី២ ខែកញ្ញា) អគ្គនាយក WTO លោកស្រី Ngozi Okonjo-Iweala បានប្រាប់សារព័ត៌ Reuters ថា លោកស្រី បាននិងកំពុងធ្វើការជាមួយការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកដឹកនាំដោយលោក Jamieson Greer និងមន្ត្រីដទៃទៀត នៅក្នុងរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump ដើម្បីដោះស្រាយបញ្ហានេះ។

សេចក្តីប្រកាសកាលពីថ្ងៃទី២៩ ខែសីហា បានបញ្ជាក់ពីការផ្តល់មូលនិធិចំនួន ២៩លានដុល្លារដល់ WTO ជាឧទាហរណ៍នៃការរួមចំណែករបស់សហរដ្ឋអាមេរិក ចំពោះកម្មវិធីអន្តរជាតិ ដែលបំពានលើអាទិភាពអាមេរិកទី១ របស់លោក Trump។ រដ្ឋបាលនេះបានពិពណ៌នា WTO ថា បានបរាជ័យក្នុងការដោះស្រាយជម្លោះពាណិជ្ជកម្មសកល។

កាលពីថ្ងៃទី៣ ខែកញ្ញា ឯកសារយោងរបស់ WTO ត្រូវបានដកចេញពីគេហទំព័ររបស់សេតវិមាន។ តែប្រភពពាណិជ្ជកម្មដែលដឹងពីបញ្ហានេះ បានប្រាប់ថា ការផ្តល់មូលនិធិដល់ WTO មិនត្រូវបានកាត់បន្ថយទៀតទេ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមឡើយ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        59
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        88
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        75

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm