លោក Rubio ប្តេជ្ញាបង្កើនការវាយប្រហារលើក្រុមជួញដូរច្បាប់ ខណៈផ្ដល់ការធានាដល់ម៉ិកស៊ិក

2025/09/04 11:41:29 pm        57

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio កាលពីថ្ងៃពុធ (ទី៣ ខែកញ្ញា) បានប្ដេជ្ញាថា សហរដ្ឋអាមេរិកនឹងបង្កើនការវាយប្រហារលើក្រុមជួញដូរខុសច្បាប់ បន្ទាប់ពីបានបំផ្ទុះទូកដែលត្រូវបានចោទប្រកាន់ថា ដឹកគ្រឿងញៀន ដែលលោកបានភ្ជាប់ទំនាក់ទំនងទៅប្រទេសវេណេហ្ស៊ុយអេឡា ប៉ុន្តែលោកបានធានាដល់ម៉ិកស៊ិក អំពីការគោរព ចំពោះអធិបតេយ្យភាពរបស់ប្រទេសនេះ។

ជាកិច្ចប្រជុំកម្រិតខ្ពស់បំផុត រវាងប្រទេសជិតខាងទាំង២ ចាប់តាំងពីប្រធានាធិបតីអាមេរិក លោក Donald Trump វិលទៅគ្រប់គ្រងកៅអីសេតវិមានវិញ លោក Rubio បានជួបប្រជុំរយៈពេល ១ម៉ោងកន្លះ នៅទីក្រុង Mexico ជាមួយប្រធានាធិបតី លោកស្រី Claudia Sheinbaum ដែលបានស្វែងរកកិច្ចសហប្រតិបត្តិការយ៉ាងស្ងាត់ៗ ក្នុងទំនាក់ទំនងដ៏ស្មុគស្មាញជាមួយទីក្រុងវ៉ាស៊ីនតោន។ 

លោក Rubio គ្រោងនឹងជួបមេដឹកនាំប្រទេសអេក្វាឌ័រ នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ ដែលដឹកនាំដោយសម្ព័ន្ធមិត្តស្តាំនិយម គឺលោក Daniel Noboa។ ដំណើរទស្សនកិច្ចនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីលោក Trump បាននិយាយថា កងកម្លាំងអាមេរិក បានបំផ្ទុះទូកដែលត្រូវបានចោទប្រកាន់ថា ដឹកគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប ដែលលោកបានបញ្ជាក់ថា ជាកម្មសិទ្ធិរបស់អង្គការឧក្រិដ្ឋកម្មភ្ជាប់ទំនាក់ទំនងជាមួយប្រធានាធិបតីឆ្វេងនិយមវេណេហ្ស៊ុយអេឡា លោក Nicolas Maduro ជាអ្នកដែលត្រូវបានសហរដ្ឋអាមេរិកចាត់ទុកជាសត្រូវ។

កាលពីថ្ងៃទី២៧ ខែសីហា រដ្ឋមន្ត្រីមហាផ្ទៃវេណេហ្ស៊ុយអេឡា លោក Diosdado Cabello បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានប្រព្រឹត្តអំពើឃាតកម្មក្រៅប្រព័ន្ធតុលាការ នៅក្នុងការវាយប្រហារនេះ ដោយនិយាយថា «មនុស្ស ១១នាក់ត្រូវបានសម្លាប់ ដោយគ្មានដំណើរការតាមច្បាប់ត្រឹមត្រូវ»៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        85
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        129
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm