បច្ចេកវិទ្យាឌីជីថល ក្លាយជាកាតាលីករដ៏សំខាន់ជួយជំរុញកំណើន និងការពង្រឹងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា

2025/09/05 12:28:01 am        133

ភ្នំពេញ ៖បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាននៃការរស់នៅ រៀនសូត្រ ការប្រកបអាជីវកម្ម និង គ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច និងបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើននិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ថ្លែងក្នុងពិធីបើកវេទិកាជាតិគណនេយ្យ ក្រោមប្រធានបទ៖ សុខដុមនីយកម្ម បទប្បញ្ញត្តិ «ការរាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថល» នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នេះថា ការ ប្រារព្ធវេទិកាជាតិគណនេយ្យនាថ្ងៃនេះ គឺជាការបង្ហាញពីឆន្ទៈមោះមុតរបស់កម្ពុជា ក្នុងការលើកស្ទួយស្តង់ដារ បាយការណ៍ព័ត៌មានចីរភាព និងរបាយការណ៍ហិរញ្ញវត្ថុឌីជីថលដូចមានចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១, ជាពិសេស បញ្ចកោណទី៤ ស្តីពីការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន និងបញ្ចកោណទី៥ ស្តីពីការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថល។ 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ លើកឡើងបន្តថា ក្នុងយុគសម័យបច្ចុប្បន្ន, បច្ចេកវិទ្យាឌីជីថលបានក្លាយជាផ្នែកមួយ ដ៏សំខាន់ និងមិនអាចខ្វះបាននៃការរស់នៅ, ការរៀនសូត្រ, ការប្រកបអាជីវកម្ម, ការរាយការណ៍ព័ត៌មាន និងការផ្តល់សេវា សាធារណៈជូនធុរជន ក៏ដូចជាជូនប្រជាជនទូទៅ។ ក្នុងន័យនេះ, បច្ចេកវិទ្យាឌីជីថលបានចាក់ស្រេះក្នុងគ្រប់សកម្មភាពសង្គម-សេដ្ឋកិច្ច, ហើយបានក្លាយជាកាតាលីករដ៏សំខាន់ ក្នុងការជំរុញកំណើននិងការពង្រឹងភាពធន់នៃសេដ្ឋកិច្ច ក្នុងនោះសម្រាប់វិស័យឯកជន ការចាប់យកនិងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ទាំងក្នុងការបំពេញការងារ និងក្នុងការរាយការណ៍ព័ត៌មាន គឺជាឧត្តមភាពមួយថ្មី ដែលជួយលើកកម្ពស់ប្រសិទ្ធភាពការងារ កាត់បន្ថយថ្លៃដើម តភ្ជាប់ខ្សែច្រវាក់ផលិតកម្ម និងធានានូវភាព-ប្រកួតប្រជែងក្នុងទីផ្សារជាដើម។

នៅក្នុងវេទិកានេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានផ្តល់នូវអនុសាសន៍មួយចំនួន ដល់គ្រប់តួអង្គពាក់ព័ន្ធ ក្នុងវិស័យ គណនេយ្យនិងសវនកម្មរួមមាន៖ និយ័តករគណនេយ្យ និងសវនកម្ម ត្រូវអនុវត្តយុទ្ធសាស្រ្ដអភិវឌ្ឍន៍វិស័យគណនេយ្យ និងសវនកម្មនៅកម្ពុជា ២០២៥-២០៣៥ ប្រកបដោយស្មារតីបុរេសកម្ម, ម្ចាស់ការនិងការទទួលខុសត្រូវខ្ពស់។ ការរៀបចំស្តង់ ដារបាយការណ៍ហិរញ្ញវត្ថុ, គោលនយោបាយ និងបទប្បញ្ញត្តិគណនេយ្យនិងសវនកម្ម, និយ័តករគណនេយ្យនិងសវនកម្ម ត្រូវបន្តធានាឲ្យបាននូវគោលការណ៍សមភាព ដើម្បីបង្កើតនូវសមាមាត្រភាព នៃការធ្វើបញ្ញត្តិកម្ម រវាងទំហំនិងវិស័យរបស់ សហគ្រាស។ ក្រុមហ៊ុនគណនេយ្យនិងសវនកម្ម, សហគ្រាស, អង្គការមិនស្វែងរកប្រាក់ចំណេញ, វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា ព្រមទាំងនិយ័តករគណនេយ្យ និងសវនកម្ម ត្រូវបន្តរួមគ្នាជំរុញនិងលើកកម្ពស់កម្រិតអនុលោម ភាពក្នុងការរាយការណ៍ហិរញ្ញវត្ថុ និងព័ត៌មានចីរភាព ដើម្បីបង្កើនទំនុកចិត្ត និងស្ថិរភាពនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា។ និយ័តករគណនេយ្យ និងសវនកម្ម ត្រូវប្រកាន់យកនូវអភិក្រមចំនួន៣រួមមាន៖ ទទួលយក, បន្សាំ, និងនវានុវត្ត ក្នុងការជំរុញ បរិវត្តកម្មឌីជីថលក្នុងសេវាកម្មគណនេយ្យនិងសវនកម្ម។ និយ័តករគណនេយ្យ និងសវនកម្ម និងអង្គភាពពាក់ព័ន្ធ ត្រូវបន្ត វិនិយោគជាយុទ្ធសាស្រ្តលើការអភិវឌ្ឍមូលធនមនុស្ស, ជាពិសេសជំនាញវិជ្ជាជីវៈក្នុងការរាយការណ៌ព័ត៌មានចីរភាព និង របាយការណ៍ហិរញ្ញវត្ថុឌីជីថលដែលចំាបាច់ ដើម្បីការអភិវឌ្ឍវិស័យគណនេយ្យ និងសវនកម្ម រក្សាបាននូវស្តង់ដាខ្ពស់៕

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm