មេដឹកនាំចិន និងកូរ៉េខាងជើង ប្រារព្ធកិច្ចពិភាក្សា នៅទីក្រុងប៉េកាំង

2025/09/05 02:34:42 am        34


ទូរទស្សន៍រដ្ឋចិន CCTV បានរាយការណ៍ថា ប្រធានាធិបតីចិន លោក Xi Jinping និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានជួបប្រជុំពិភាក្សាអំពីបញ្ហាផ្សេង នៅទីក្រុងប៉េកាំង នាថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ នាព្រឹកមិញថ្ងៃនេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនេះនឹងគ្របដណ្តប់លើទំនាក់ទំនងទ្វេភាគី និងបញ្ហានៃការមានកង្វល់ទៅវិញទៅមក ហើយ «មានសារៈសំខាន់ណាស់»។

លោក Guo បានឲ្យដឹងទៀតថា៖ «ប្រទេសចិនត្រៀមខ្លួនជាស្រេច ក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រ និងលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការជាមួយ DPRK (សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ) ធ្វើឲ្យកាន់តែស៊ីជម្រៅនូវការចែករំលែកបទពិសោធន៍អភិបាលកិច្ច និងជំរុញបុព្វហេតុសង្គមនិយមរៀងៗខ្លួន ហើយនិងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាប្រពៃណី រវាងចិន និង DPRK»។

ការជួបពិភាក្សានេះកើតឡើងបន្ទាប់ពីមានការប្រារព្ធពិធីព្យុហយាត្រាយោធា នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ (ទី៣ ខែកញ្ញា) ដែលលោក Kim បានចូលរួមជាមួយនឹងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ។ មេដឹកនាំទាំង២ ត្រូវបានគេឃើញដើរ និងជជែកជាមួយលោក Xi ក្នុងអំឡុងពេលមានព្រឹត្តិការណ៍ដ៏ធំដែលចិនប្រើជាការបង្ហាញកម្លាំង។

លោក Kim បានទៅដល់ទីក្រុងប៉េកាំងតាមរថភ្លើងពាសដែកពណ៌បៃតងដ៏ពិសេសរបស់លោក កាលពីថ្ងៃអង្គារ រួមជាមួយនឹងកូនស្រីវ័យជំទង់របស់លោក ដែលបានបង្ហាញមុខជាសាធារណៈលើកដំបូង នៅក្រៅប្រទេស៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        306
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        305
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        296

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm