កា​មេ​រូ​ន និង​ហ្កាំ​ប៊ី​ឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក​

2022/01/25 05:50:49 pm        119

​បាល់ទាត់៖ ​ក្រុម​ម្ចាស់​ផ្ទះកា​មេ​រូ​ន​បាន​បន្ដដំណើរ​ឈានឡើង​វគ្គ ៨​ក្រុម​ចុងក្រោយ​ហើយ​នៃ​ការប្រកួត​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក Africa Cup of Nations ក្រោយ​យកឈ្នះ​កោះ​កូ​ម៉ូ​រ៉ូ​ស ២-១​។ ​​មុន​ការប្រកួត​ចាប់ផ្តើម​ក៏មាន​បញ្ហា​កើតឡើង​ផងដែរ​នៅ​កីឡដ្ឋាន Paul Biya Stadium រដ្ឋ​ធាន Yaounde ពោលគឺ​មនុស្ស​ព្យាយាម​សំរុកចូល​កីឡដ្ឋាន​ ខណៈ​មាន​សេចក្តីរាយការណ៍​ថា ​យ៉ាងហោចណាស់​មនុស្ស ៦នាក់​ស្លាប់ និង​ជាច្រើននាក់​រងរបួស​។

​​ការប្រកួត​នៅតែ​ដំណើរ​ទៅមុខ​បើទោះជា​មួយ​បញ្ហា​ក្តី ដោយ​ក្រុម​ម្ចាស់ផ្ទះ​កា​មេ​រូ​នរក​បាន ២​គ្រាប់​នាំមុខ​ដោយ Karl Toko Ekambi និង Vincent Aboubakar បន្ទាប់ពី​កូ​ម៉ូ​រូស​បាន​កាត​ក្រហម​តាំងពី​នាទី​ទី៧ លើ​កីឡាករ Nadjim Abdou តែ​ក៏​តប​បាន​មួយ​គ្រាប់​វិញ​ដែរ​នៅ​ចុង​ម៉ោង​ដោយ Youssouf M’Changama​។​ ​​ចប់​ការប្រកួត​កា​មេ​រូ​ន​ឡើង​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ហ្កាំ​ប៊ី​។ ​​ហ្កាំ​ប៊ី​យប់មិញ​បាន​យកឈ្នះ​ហ្គី​ណេ​តានតឹង ១-០ និង​មាន​កីឡាករ​ពីរ​នាក់​ត្រូវបាន​បណ្តេញចេញ​នៅ​ចុង​ម៉ោង​។

​​ខ្សែប្រយុទ្ធ Bologna, Musa Barrow គឺជា​អ្នកសំរេច​គ្រាប់​ជ័យជំនះ​ឱ្យ​ហ្កាំ​ប៊ី​នៅ​នាទី​ទី៧១ មុន​ពេលដែល​ក្រុម​ទាំងពីរ​បាត់បង់​កីឡាករ​ម្ខាង​ម្នាក់​ដោយ​ខ្សែការពារ​ហ្កាំ​ប៊ី Yusupha Njie បាន​កាត​លឿង​ទី​ពីរ និង​ខ្សែការពារ​ហ្គី​ណេ Ibrahim Conte បាន​កាត​លឿង​ទី​ពីរ​នៅ​នាទី​ទី៩០+៣​។ ​​ហ្កាំ​ប៊ី​ដែលមាន​ចំណាត់ថ្នាក់​លេខ ១៥០ ពិភពលោក​ទើបតែ​បានបង្ហាញ​ខ្លួន​លើកដំបូង​ប៉ុ​ណ្ណ៉ោះ ​ក្នុង​ព្រឹត្តិការណ៍​បាល់ទាត់​ជើងឯក​ទ្វីបអាហ្វ្រិក​នេះ​តែ​ពួកគេ​ឈានឡើង​ដល់​វគ្គ ៨ក្រុម​ចុងក្រោយ​ដោយ​នឹងត្រូវ​ជួប​ជាមួយ​ម្ចាស់​ផ្ទះកា​មេ​រូ​ន​ នៅ​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​នេះ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm