នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥, ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ (អ.ស.ប.) បានជួបពិភាក្សាការងារជាមួយលោក Guy Benard Ryder, Under-Secretary-General for Policy ដើម្បីបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃស្ថានភាពជម្លោះព្រំដែនកម្ពុជា-ថៃ ព្រមទាំងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់កម្ពុជាចំពោះបទឈប់បាញ់ និងអំពាវនាវឱ្យ អ.ស.ប. ប្រើប្រាស់យន្តការ Good office ដើម្បីធានាឱ្យបាននូវបទឈប់បាញ់យូរអង្វែង។

