[UPDATE] រញ្ជួយដីលើកទី៣ វាយប្រហារភាគអាគ្នេយ៍អាហ្វហ្គានីស្ថាន ខណៈអ្នកស្លាប់សរុបឡើងជាង ២.២០០នាក់

2025/09/05 04:10:07 pm        172

មជ្ឈមណ្ឌលស្រាវជ្រាវភូគព្ភសាស្ត្រអាល្លឺម៉ង់ (GRCG) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារភាគអាគ្នេយ៍ប្រទេសអាហ្វហ្គានីស្ថាន កាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ដែលជារញ្ជួយលើកទីបីហើយនៅក្នុងតំបន់តែមួយ ចាប់តាំងពីថ្ងៃអាទិត្យចុងសប្ដាហ៍មុនមក នៅពេលដែលការរញ្ជួយដីដ៏មហន្តរាយបំផុតរបស់ប្រទេសនេះក្នុងពេលជាច្រើនឆ្នាំ បានសម្លាប់មនុស្សលើសពី ២.២០០នាក់។

លោក Naqibullah Rahimi អ្នកនាំពាក្យរបស់មន្ទីរសុខាភិបាលខេត្ត Nangarhar បាននិយាយថា ចំណុចកណ្តាលនៃរញ្ជួយស្ថិតនៅស្រុក Shiwa ដាច់ស្រយាល ក្បែរព្រំដែនប៉ាគីស្ថាន ជាមួយនឹងរបាយការណ៍ដំបូងនៃការខូចខាតក្នុងតំបន់ Barkashkot ប៉ុន្តែព័ត៌មានលម្អិតកំពុងប្រមូលនៅឡើយ។

ការរញ្ជួយថ្មីនេះនៅជម្រៅ ១០គីឡូម៉ែត្រ បន្ទាប់ពីរញ្ជួយដ៏ធំមុននោះ ដែលបានកម្ទេចខេត្ត Kunar និង Nangarhar ធ្វើឱ្យមនុស្សរាប់ម៉ឺននាក់គ្មានផ្ទះសម្បែង ហើយអ្នករួចជីវិតប្រឈមនឹងអនាគតដ៏ក្រៀមក្រំ ដោយទីភ្នាក់ងារជំនួយពិភពលោកព្រមានពីការថយចុះធនធាន។ រដ្ឋបាលតាលីបង់ និយាយថា ប្រតិបត្តិការស្វែងរកបានបន្តនៅតំបន់ភ្នំភាគខាងកើតដែលរងការរញ្ជួយដី ដោយប្រកាសចំនួនអ្នកស្លាប់ថ្មី ២.២០៥នាក់ និងមនុស្សយ៉ាងហោចណាស់ ៣.៦៤០នាក់ រងរបួស។

ការរញ្ជួយដីលើកទីមួយកម្រិត ៦រ៉ិចទ័រ វាយប្រហារនៅថ្ងៃទី៣១ សីហា ដែលកំណាចបំផុតនៅអាហ្វហ្គានីស្ថាន ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ចំណែករញ្ជួយលើកទីពីរកម្រិត ៥,៥រ៉ិចទ័រ កាលពីថ្ងៃទី២ កញ្ញា បានធ្វើឱ្យមានការភ័យស្លន់ស្លោ និងរំខានដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ ហើយរញ្ជួយថ្មីលើកទី៣ នាថ្ងៃទី៤ កញ្ញា នេះ ក៏បានបង្កើនភាពភ័យខ្លាចថាអ្នកស្លាប់អាចកើនឡើងមិនឈប់៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        89
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        78
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        74

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm