សម្ព័ន្ធមិត្ត NATO បាន​ដាក់​កម្លាំង​ត្រៀម ខណៈ​ភាព​តានតឹង​កើន​ឡើង​ជុំវិញ​វិបត្តិ​អ៊ុយ​ក្រែ​ន​

2022/01/25 06:07:57 pm        910

​អឺរ៉ុប៖ អង្គការ​ NATO ​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​សមាជិក​មួយចំនួន​កំពុង​ដាក់​កម្លាំង​ត្រៀម​ និងបញ្ជូន​នាវា និង​យន្តហោះចម្បាំង​បន្ថែមទៀត​ទៅកាន់​អឺរ៉ុប​ខាងកើត ខណៈ​ចក្រភព​អង់គ្លេស និងសហរដ្ឋអាមេរិក​បាន​បញ្ជា​ឱ្យ​ក្រុមគ្រួសារ​អ្នកការទូត​ចាក​ចេញពី​អ៊ុយ​ក្រែ​ន ស្របពេល​មានការ​ព្រួយបារម្ភ​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​។​

​ការវិវឌ្ឍ​ន៍​នេះ​បាន​គូសបញ្ជាក់​ពី​ការភ័យខ្លាច​កាន់តែខ្លាំង​ឡើង​ នៃ​ការ​លុកលុយ​របស់​រុស្ស៊ី​ដែល​អាច​កើតមាន​នៅពេល​ណាមួយ បន្ទាប់ពី​ការធ្វើ​សមយុទ្ធ​យោធា​ជាច្រើន​ខែដោយ​ទីក្រុង​មូ​ស្គូ ដែលបានធ្វើឱ្យមាន​ភាព​តានតឹង​កើន​ឡើងជា​បន្តបន្ទាប់​ជាមួយ​អង្គការ NATO​ ដែលជា​សម្ព័ន្ធមិត្ត​យោធា​របស់​បណ្ដា​ប្រទេស​មហាអំណាច​លោកខាងលិច​។​ ​ថ្លែង​នៅ​ទីក្រុង​ព្រុ​ច​សែ​ល បន្ទាប់ពី​កិច្ចពិភាក្សា​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហ្វាំ​ង​ឡង់ និង​ស៊ុយអែត ប្រធាន​សម្ព័ន្ធ​ NATO លោក Jens Stoltenberg បាន​និយាយថា អង្គការ​ NATO នឹងតែងតែ​ធ្វើ​អ្វីដែល​ចាំបាច់​ដើម្បី​ទប់ទល់ និង​ការពារ​សម្ព័ន្ធមិត្ត​រប​ស់​យើងទាំងអស់គ្នា​។​

​រុស្ស៊ី​បាន​នឹង​កំពុង​បង្កើន​កងកម្លាំង និង​យោ​ទ្ធោ​បក​រណ៍​នៅ​ជិត​ព្រំដែន​របស់ខ្លួនជាមួយអ៊ុយ​ក្រែ​នតាំងពី​ឆ្នាំមុន​ ហើយ​កំពុង​បញ្ជូន​កងទ័ពទៅកាន់​ប្រទេស​បេឡា​រុស្សដែល​នៅ​ជិតខាង​ ដើម្បី​ធ្វើសមយុទ្ធយោធា​រួមគ្នា​នៅ​ខែក្រោយ ដែល​ក្រុមមន្ត្រី​អ៊ុយ​ក្រែ​ន​បារម្ភ​ថា​អាចជាឆាកល្ខោន​ប្រតិបត្តិការ​ពេញលេញដែល​នឹង​ចាប់ផ្តើម​ការវាយប្រហារ​។​ ​ក្រុមមន្ត្រី​ចារកម្ម​អាមេរិកបាន​និយាយថា ពួកគេ​មិនដឹងថា តើ​ប្រធានាធិបតី​រុស្ស៊ីលោក Vladimir Putin បានសម្រេច​ចិត្ត​ឈ្លានពាន​អ៊ុយ​ក្រែ​ន ឬ​យ៉ាងណា​នោះទេ​។ វិមាន​ក្រឹម​ឡាំង​បាន​បដិសេធម្តង​ហើយ​ម្តង​ទៀតថា​ ខ្លួន​គ្មាន​ផែនការ​ធ្វើ​ដូច្នេះ​ទេ ប៉ុន្តែ​បាន​អះអាងថា ការគាំទ្រ​របស់​ NATO សម្រាប់ប្រទេស​នេះ​គឺជា​ការគំរាមកំហែងកាន់តែខ្លាំង​ឡើង​នៅលើ​ផ្នែក​ខាងលិចរបស់​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        138
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        179
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm