អ្នកនាំពាក្យក្រសួងការងារ អំពាវនាវម្ចាស់សិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ជួយ​ផ្ដល់ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករមកកាន់ក្រសួង ដើម្បីជំរុញឱកាសជូនពលករ

2025/09/05 05:20:04 pm        193

អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវដល់ម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូម​ជួយ​សហការ​ផ្ដល់​ព័ត៌មានអំពីតម្រូវការបុគ្គលិក-កម្មករ មកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បី​អាចឱ្យក្រសួងស្វែងរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារជូនដល់ពលករខ្មែរ ដែលត្រឡប់មកពីប្រទេសថៃវិញដែរ។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងថា ពលករខ្មែរ បានត្រឡប់ចូលមកក្នុងប្រទេសវិញយ៉ាងគំហុក បន្ទាប់ពីប្រទេសកម្ពុជា និងប្រទេសថៃ មានជម្លោះព្រំដែនជាមួយគ្នាមក។ ក្នុងចំណោមបងប្អូនពលករដែលត្រឡប់មកវិញទាំងនោះ មានមួយចំនួនបានទទួលការងារធ្វើក្នុងស្រុកភ្លាមៗ និងមួយចំនួនទៀតនូវមិនទាន់ទទួលបានការងារ នៅឡើយ។

សម្រាប់បងប្អូនពលករដែលទទួលបានការងារទាំងនោះ ភាគច្រើនជាការងារក្នុងរោងចក្រ-សហគ្រាស ដែលបានចុះបញ្ជីក្នុងក្រសួង-ស្ថាប័នពាក់ព័ន្ធ។ រីឯការងារផ្សេងទៀត ដែលស្ថិតនៅក្នុងសិប្បកម្ម, អាជីវកម្ម, ការដ្ឋានសំណង់ និងកសិដ្ឋាន ដែលស្ថិតនៅក្រៅប្រព័ន្ធនោះ គឺក្រសួងមិនទាន់មានរបាយការណ៍ ឬតួលេខជាក់ណាមួយនៅឡើយទេ។ នេះបើតាមការកត់សម្គាល់របស់អ្នកនាំពាក្យក្រសួងការងារ។

លោក ស៊ុន មេសា «ខ្ញុំសូមអំពាវនាវដល់បងប្អូនដែលជាម្ចាស់សិប្បកម្ម, អាជីវកម្ម, ភោជនីយដ្ឋាន, អាហារដ្ឋាន, ការដ្ឋានសំណង់ និងកសិដ្ឋានជាដើម សូមជួយផ្ដល់ព័ត៌មានអំពីតម្រូវការកម្លាំងពលកម្ម នៅក្នុងទីតាំងរបស់ខ្លួន ដើម្បីអាចឱ្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈរកជូន ហើយក៏ជាការផ្ដល់ឱកាសការងារដល់បងប្អូនពលករយើង ដែលត្រឡប់មកពីប្រទេសថៃមានការងារធ្វើគ្រប់ៗគ្នា»។

អ្នកនាំពាក្យក្រសួងការងារ ចាត់ទុកការជួយសហការផ្ដល់ព័ត៌មាននេះ គឺជាការរួមចំណែកយ៉ាងសំខាន់នៅក្នុងការជួយស្វែងរកការងារឱ្យបងប្អូនពលកររបស់យើងដែលត្រឡប់មកវិញ ដែលជាប្រភពការងារដ៏ច្រើនមួយបន្ថែមទៀត ក្រៅពីការងារនៅតាមរោងចក្រ-សហគ្រាស ដែលស្ថិតនៅក្នុងប្រព័ន្ធ៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        75
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        98
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        131

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm