UNICEF ព្រមានថា រឿងនឹកស្មានមិនដល់ជិតកើតមាននៅទីក្រុងហ្កាហ្សា ជាទីដែលកុមារភាពមិនអាចរស់រានបាន

2025/09/05 07:35:30 pm        111

មន្ត្រីជាន់ខ្ពស់របស់អង្គការកុមារ យូនីសេហ្វ (UNICEF) កាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) បានព្រមានថា រឿងរ៉ាវដែលមិនអាចនឹកស្មានដល់ កំពុងខិតទៅជិតទីក្រុងហ្កាហ្សា ដែលជាជម្រកចុងក្រោយសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅភាគខាងជើងដែនដីហ្កាហ្សាស្ទ្រីប ហើយទីក្រុងដ៏ធំបំផុតរបស់ដែនដីនេះកំពុងក្លាយជាទីកន្លែង «ដែលកុមារភាពមិនអាចរស់រានបាន»។

ប្រធានផ្នែកទំនាក់ទំនងរបស់អង្គការយូនីសេហ្វ សម្រាប់មជ្ឈិមបូព៌ា និងអាហ្រ្វិកខាងជើង លោកស្រី Tess Ingram បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា៖ ទីក្រុងហ្កាហ្សា កំពុងក្លាយជាទីកន្លែងដែលកុមារភាពមិនអាចរស់បានឡើយ ជាទីក្រុងពោរពេញដោយភាពភ័យខ្លាច ការរត់ភៀសខ្លួន និងពិធីបុណ្យសព... អ្វីដែលមិននឹកស្មានដល់ជិតលេចចេញជារូបរាង ហើយការកើនឡើងនៃមហន្តរាយ កំពុងដំណើរការ។

លោកស្រីរៀបរាប់លម្អិតអំពីទិដ្ឋភាពដ៏អាក្រក់ជាមួយក្រុមគ្រួសារដែលត្រូវបង្ខំឱ្យភៀសខ្លួនជាច្រើនដង ដោយព្រមានថា ការដួលរលំនៃសេវាកម្មសំខាន់ៗកំពុងធ្វើឱ្យកុមារងាយរងគ្រោះបំផុតក្នុង "ការតស៊ូដើម្បីរស់រានមានជីវិត" នៅតំបន់ហ្កាហ្សា។ ដោយបញ្ជាក់សារជាថ្មីនូវការអំពាវនាវរបស់អង្គការយូនីសេហ្វដល់សអ៊ីស្រាអែល ឱ្យពិនិត្យមើលឡើងវិញនូវវិធានការការពារកុមារក្រោមច្បាប់មនុស្សធម៌អន្តរជាតិ លោកស្រីក៏បានជំរុញឱ្យសហគមន៍អន្តរជាតិ "ប្រើប្រាស់ឥទ្ធិពលរបស់ពួកគេដើម្បីបញ្ចប់រឿងនេះ កុំបង្អង់យូរទៀត"។

លោកស្រី Ingram បានគូសបញ្ជាក់ពីតម្រូវការមូលនិធិបន្ទាន់ ដោយនិយាយថា យូនីសេហ្វត្រូវការប្រាក់ ៧១៦លានដុល្លារ សម្រាប់ប្រតិបត្តិការឆ្លើយតបនៅហ្កាហ្សា របស់ខ្លួនក្នុងឆ្នាំ២០២៥នេះ ប៉ុន្តែមកទល់ពេលនេះ ទទួលបានមូលនិធិត្រឹមតែ ៣៩% ជាមួយនឹងអាហារូបត្ថម្ភត្រឹមតែ ១៧% ប៉ុណ្ណោះ៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        49
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        109
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        99

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm