ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា លោកគ្រោងនឹងពិភាក្សាជាមួយសមភាគីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅពេលឆាប់ៗនេះ។

លោកបានប្រាប់អ្នកយកព័ត៌មាន នៅសេតវិមានថា៖«ខ្ញុំនឹងនិយាយជាមួយលោក ពូទីន។ យើងកំពុងមានការសន្ទនាដ៏ល្អមួយ»។
លោក ត្រាំ បាននិយាយថា លោករំពឹងថា ជម្លោះនៅអ៊ុយក្រែន នឹងងាយស្រួលបំផុត ក្នុងការដោះស្រាយ ដោយសារតែទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អជាមួយលោក ពូទីន ប៉ុន្តែដំណើរការសន្តិភាព ប្រែទៅជាពិបាកជាងអ្វីដែលលោកគិតទៅទៀត។

កិច្ចប្រជុំរបស់សម្ព័ន្ធនៃឆន្ទៈ បានធ្វើឡើង នៅទីក្រុងប៉ារីស នៅថ្ងៃទី ០៤ ខែកញ្ញា ដើម្បីពិភាក្សាអំពីបញ្ហាផ្សេងៗ រួមទាំងការធានាសន្តិសុខសម្រាប់អ៊ុយក្រែន។ ក្នុងអំឡុងជំនួបនោះ ក្រុមមេដឹកនាំអឺរ៉ុប ក៏បានសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ផងដែរ៕