ប្រទេសទួរគី បដិសេធការជាប់ពាក់ព័ន្ធក្នុងផែនការធ្វើឃាតរដ្ឋមន្ត្រីអ៊ីស្រាអែល

2025/09/05 09:41:14 pm        498

មជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត នៅក្រោមការគ្រប់គ្រងរបស់រដ្ឋបាលប្រធានាធិបតីទួរគី បានបដិសេធរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលមួយចំនួនអំពីការពាក់ព័ន្ធរបស់សាធារណរដ្ឋនេះ ក្នុងការរៀបចំផែនការធ្វើឃាតរដ្ឋមន្ត្រីសន្តិសុខជាតិអ៊ីស្រាអែលលោក Itamar Ben-Gvir។

មជ្ឈមណ្ឌលនេះ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការលើកឡើងអំពីប្រទេសរបស់យើង នៅក្នុងព័ត៌មានអំពីផែនការប្រឆាំងនឹងរដ្ឋមន្ត្រីអ៊ីស្រាអែល ដែលបានលេចចេញ នៅក្នុងប្រព័ន្ធផ្សព្វផ្សាយ        អ៊ីស្រាអែលមួយចំនួន គឺជាលទ្ធផលនៃយុទ្ធនាការផ្សព្វផ្សាយព័ត៌មានមិនពិតប្រឆាំងនឹងប្រទេសទួរគី។ វាត្រូវបានគេដឹងថា ព្រឹត្តិការណ៍នេះ ដែលបានបង្ហាញដោយសារព័ត៌មានអ៊ីស្រាអែលថ្មី គឺពិតជាទាក់ទងនឹងឧប្បត្តិហេតុដែលបានកើតឡើង កាលពី ៨ខែមុន។ លើសពីនេះទៅទៀត សេចក្តីថ្លែងការណ៍របស់អ្នកជាប់ឃុំដែលពួកគេមិនមានអ្វីពាក់ព័ន្ធជាមួយទួរគី ត្រូវបានបញ្ជាក់ដោយតំណាងកាកបាទក្រហម»។

មជ្ឈមណ្ឌលនេះ បានបញ្ជាក់ថា គោលបំណងសំខាន់នៃការផ្សព្វផ្សាយព័ត៌មានបែបនេះគឺ «មានចេតនាបង្កើតរូបភាពមិនពិតរបស់ទួរគី នៅក្នុងសហគមន៍អន្តរជាតិ ដោយហេតុនេះ ធ្វើឲ្យខូចដល់គោលនយោបាយរបស់ខ្លួនចំពោះប៉ាឡេស្ទីន»។

នាពេលថ្មីៗនេះ កាសែត The Times of Israel បានរាយការណ៍ថា សមាជិកនៃក្រុមហាម៉ាសនៅតំបន់     វេសបែង (West Bank) ត្រូវបានចាប់ខ្លួន ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ក្នុងអំឡុងពេលប្រតិបត្តិការរួមគ្នា ដោយសេវាសន្តិសុខទូទៅ Shabak (Shin Bet) និងកងកម្លាំងការពារអ៊ីស្រាអែល។ ពួកគេកំពុងរៀបចំការប៉ុនប៉ងធ្វើឃាតលើលោក Ben-Gvir ហើយត្រូវបានចោទប្រកាន់ថា បានប្រព្រឹត្ត        «ក្រោមការបញ្ជាពីទីបញ្ជាការរបស់ក្រុមភេរវករ នៅក្នុងប្រទេសទួរគី»។ យោងតាមរបាយការណ៍ ពួកគេបានទិញយានដ្រូនជាច្រើនគ្រឿង ដើម្បីបំពាក់គ្រឿងផ្ទុះ ដើម្បីវាយប្រហារលើរដ្ឋមន្ត្រីរូបនេះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        353
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        352
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        343

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm