សហរដ្ឋអាមេរិក ប្រាប់ប្រទេសដទៃថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងសាងបញ្ហាកាន់តែច្រើន

2025/09/05 02:43:47 pm        203

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) ថា សហរដ្ឋអាមេរិក បានប្រាប់ទៅកាន់ប្រទេសផ្សេងៗទៀតថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នឹងបង្កឱ្យមានបញ្ហាស្មុគស្មាញកាន់តែច្រើន។

ថ្លែងពីរដ្ឋធានីអេក្វាឌ័រ លោក Rubio បាននិយាយថា៖ "អាមេរិក បានប្រាប់ប្រទេសទាំងអស់នោះថា ប្រសិនបើពួកគេធ្វើការទទួលស្គាល់ ដែលសុទ្ធតែជារឿងក្លែងក្លាយទាំងអស់នេះ នោះនឹងបង្កើតបញ្ហាថែមទៀត" ដោយមិនលើកឈ្មោះថាប្រទេសណាខ្លះទេ។

ប្រមុខការបរទេសអាមេរិករូបនេះក៏បានលើកឡើងដោយមិនបញ្ជាក់លម្អិតថា "នឹងមានការឆ្លើយតបវិញ ហើយជំហាននោះនឹងធ្វើឱ្យកាន់តែពិបាកមានបទឈប់បាញ់ ហើយក៏អាចបង្កឱ្យមានសកម្មភាពដែលធ្លាប់បានឃើញកន្លងមកដែរ"។ ជាមួយគ្នានេះ លោក Rubio ក៏បានសម្ដែងការមិនយល់ស្របលើកិច្ចពិភាក្សារបស់អ៊ីស្រាអែល ពីការដាក់បញ្ចូលតំបន់ West Bank ជាឧបសម្ព័ន្ធនោះ ប៉ុន្តែសង្កត់ធ្ងន់ថា គំនិតនេះក៏មិនមែនជាការសម្រេចចុងក្រោយដែរ។

អង់គ្លេស បារាំង កាណាដា អូស្ត្រាលី និងបែលហ្ស៊ិក សុទ្ធតែបាននិយាយថា ពួកគេនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីន នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ នៅចុងខែនេះ។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ មានប្រទេសចំនួន១៤៧ ដែលតំណាងឱ្យ ៧៥% នៃសមាជិកអង្គការសហប្រជាជាតិ បានទទួលស្គាល់ភាពជារដ្ឋរបស់ប៉ាឡេស្ទីនរួចហើយ៕

អត្ថបទដែលទាក់ទង

ទឹកជំនន់នៅនីហ្សេរីយ៉ា បានសម្លាប់មនុស្សលើសពី ២៣០នាក់ ដោយជាង ១០០នាក់ នៅតែបាត់ខ្លួន
2025/09/07 05:10:27 pm        2
ពលរដ្ឋអាមេរិកជាង ២៥លាននាក់ ស្ថិតក្រោមការព្រមាន ខណៈអាកាសធាតុធ្ងន់ធ្ងរវាយប្រហារភាគឦសាន
2025/09/07 05:05:48 pm        1
[UPDATE] នាយករដ្ឋមន្ត្រីជប៉ុន Ishiba បានចេញមកប្រកាសថា លោកសម្រេចចិត្តចុះពីតំណែងហើយ
2025/09/07 04:46:35 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេច ម៉ែន សំអន ប្រារព្ធកិច្ចបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនប្រទេសជាតិ នៅប្រាសាទនាគព័ន្ធ

2025/09/07 08:29:11 pm
​សម្តេចធិបតី៖ សុខុមាលភាពកងទ័ពទាំង១៨នាក់ ដែលថៃចាប់ទៅគឺជាបញ្ហានៃសេចក្តីថ្លៃថ្នូររបស់ជាតិ
2025/09/07 08:07:47 pm
​រដ្ឋបាលខណ្ឌ៧មករា បានរៀបចំពិធីសូត្រមន្តកាន់បិណ្ឌទី១ នៅវត្តព្រះពុទ្ធមានបុណ្យ
2025/09/07 07:12:59 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញក្នុងពិធីសូត្រមន្ត កាន់បិណ្ឌវេនទី១ នៅវត្តបទុមវតី
2025/09/07 06:24:10 pm
​ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ ក្រសួងមុខងារសាធារណៈបង្ហាញស្មារតីទទួលខុសត្រូវខ្ពស់ និងត្រៀមលក្ខណៈរួចរាល់ធ្វើប្រតិបត្តិការជំរឿនមន្ត្រីជាក់ស្តែងសម្រេចលទ្ធផលជូនរាជរដ្ឋាភិបាល
2025/09/07 05:17:59 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/09/06 01:49:51 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/09/04 04:50:55 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/09/06 05:15:32 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/18 09:25:58 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am