អារ៉ាប់រួម ប្រើច្រកឆ្លងកាត់អេហ្ស៊ីប ដើម្បីបញ្ជូនជំនួយមនុស្សធម៌ ទៅកាន់មន្ទីរពេទ្យហ្កាហ្សា

2025/09/05 10:12:40 pm        534

ក្បួនរថយន្តជំនួយមនុស្សធម៌ពីប្រទេសអារ៉ាប់រួមកាលពីថ្ងៃព្រហស្បតិ៍ បានចូលក្នុងតំបន់ហ្កាហ្សាស្ទ្រីប តាមច្រកព្រំដែន Rafah ចូលទៅក្នុងប្រទេសអេហ្ស៊ីប ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ប្រទេសនេះ ដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន ចំពេលមានការវាយប្រហាររបស់អ៊ីស្រាអែល នៅតែ   បន្ត។

ក្បួនរថយន្តនេះ មានរថយន្តដឹកទំនិញចំនួន ២៣គ្រឿង ដែលក្នុងនោះ ១៦ គ្រឿង បានដឹកឧបករណ៍បរិក្ខារពេទ្យដែលបរិច្ចាគដោយប្រទេសអារ៉ាប់រួម ដល់អង្គការសុខភាពពិភពលោកសម្រាប់មន្ទីរពេទ្យ នៅតំបន់ហ្កាហ្សា ហើយមានថ្នាំពេទ្យ កង្ហារ ម៉ាស៊ីនលាងឈាម ឧបករណ៍ជំនួយផ្លូវដង្ហើម ម៉ាស៊ីនបូមទឹក និងឧបករណ៍ត្រួតពិនិត្យជាតិស្ករក្នុងឈាម។

ការដឹកជញ្ជូននោះ រួមមានគ្រឿងសង្ហារឹម និងឧបករណ៍ថែទាំសុខភាពសំខាន់ៗ ដូចជាគ្រែមន្ទីរពេទ្យទំនើប គ្រែកុមារនិងទារកទើបនឹងកើត រទេះរុញអ្នកជំងឺ រទេះរុញ និងឈើច្រត់សម្រាប់ជនពិការ រួមជាមួយនឹងទូទឹកកកពិសេសសម្រាប់រក្សាទុកថ្នាំ និងថ្នាំបង្ការ។

បន្ថែមពីលើនេះ រថយន្តដឹកទំនិញចំនួន ៧គ្រឿង បានដឹកជញ្ជូនស្បៀងអាហារ ដើម្បីដោះស្រាយតម្រូវការអាហារូបត្ថម្ភជាបន្ទាន់របស់គ្រួសារប៉ាឡេស្ទីន នៅក្នុងតំបន់ហ្កាហ្សា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ WAM។

សារព័ត៌មាន WAM បានបន្ថែមថា ប្រទេសអារ៉ាប់រួម កំពុងផ្តល់ជំនួយមនុស្សធម៌ដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា តាមរយៈយុទ្ធនាការប្រតិបត្តិការ Chivalrous Knight 3 ក្នុងគោលបំណងកាត់បន្ថយការឈឺចាប់របស់បណ្តាក្រុមដែលងាយរងគ្រោះ៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        305
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        304
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        294

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm