វិមានក្រឹមឡាំង៖ ការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន មិនអាចផ្តល់ដោយយោធាបរទេសបានទេ

2025/09/05 10:22:38 pm        79

វិមានក្រឹមឡាំង នៅថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ បានឲ្យដឹងថា ការធានាសន្តិសុខសម្រាប់អ៊ុយក្រែន មិនអាចត្រូវបានផ្តល់ឲ្យដោយភាគីយោធាបរទេសបានឡើយ ហើយការងារជាច្រើន ត្រូវធ្វើឲ្យរួចរាល់ មុនពេលមានកិច្ចប្រជុំកម្រិតខ្ពស់ ឬកំពូល រវាងទីក្រុងមូស្គូ និងទីក្រុងគីវ ស្តីពីការដោះស្រាយជម្លោះ ក្នុងប្រទេសអ៊ុយក្រែន។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចំនួន ២៦ បានសន្យាផ្តល់ការធានាសន្តិសុខ ក្រោយសង្គ្រាមដល់អ៊ុយក្រែន ដែលរួមមានកងកម្លាំងអន្តរជាតិ ទាំងនៅលើដី ទឹក និងអាកាស។

នៅខាងក្រៅវេទិកាសេដ្ឋកិច្ចបូព៌ា ក្នុងទីក្រុង Vladivostok អ្នកនាំពាក្យរបស់វិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA របស់រុស្ស៊ីថា៖ «តើការធានាសន្តិសុខរបស់អ៊ុយក្រែនអាចត្រូវបានធានា និងផ្តល់ដោយទ័ពជំនួយបរទេស ជាពិសេសអឺរ៉ុប និងសហរដ្ឋអាមេរិក បានទេ? នេះមិនអាចចាត់ទុកជាការធានាសន្តិសុខ សម្រាប់អ៊ុយក្រែន ដែលអាចទទួលយកបានឡើយ សម្រាប់ប្រទេសរបស់យើង»។

ទោះបីជាមានកិច្ចប្រឹងប្រែងរបស់លោកប្រធានាធិបតីអាមេរិក លោក Donald Trump ក្នុងការស្វែងរកដំណោះស្រាយបញ្ចប់ជម្លោះក៏ដោយ ក៏វាហាក់បីដូចជាគ្មានសញ្ញាអាចពន្លត់ភ្លើងសង្គ្រាមដែលរុស្ស៊ីបានចាប់ផ្តើមជាមួយនឹងការលុកលុយទ្រង់ទ្រាយធំលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២។

ជាមួយគ្នានេះ លោក Peskov ក៏បានប្រាប់សារព័ត៌មាន RIA ផងដែរថា ការធានាសន្តិសុខដែលត្រូវការទាំងអស់ សម្រាប់អ៊ុយក្រែន ត្រូវមាននៅក្នុងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងដែលបានឈានដល់ អំឡុងកិច្ចចរចាសន្តិភាព នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសទួរគី ក្នុងឆ្នាំ២០២២។

ក្រោមក្របខណ្ឌទីក្រុងអ៊ីស្តង់ប៊ុល អ៊ុយក្រែននឹងបោះបង់មហិច្ឆតាចូលរួមជាមួយអង្គការណាតូ (NATO) ហើយទទួលយកឋានៈអព្យាក្រឹត និងគ្មានអាវុធនុយក្លេអ៊ែរ។ ជាថ្នូរវិញ ខ្លួននឹងទទួលបានការធានាសន្តិសុខពីសហរដ្ឋអាមេរិក រុស្ស៊ី ចិន អង់គ្លេស និងបារាំង៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        71
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        115
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm