អាល្លឺម៉ង់ដឹកនាំសមយុទ្ធយោធានៅសមុទ្របាល់ទិក ខណៈភាពតានតឹងជាមួយរុស្ស៊ីនៅតែមានកម្ដៅ

2025/09/05 10:42:14 pm        145

ប្រទេសអាល្លឺម៉ង់កំពុងដឹកនាំសមយុទ្ធយោធាដ៏ធំមួយ ដែលផ្តោតលើការចល័តកងទ័ព និងគ្រឿងយុទ្ធោបករណ៍ទៅកាន់ប្រទេសលីទុយអានី ខណៈភាពតានតឹងជាមួយរុស្ស៊ី នៅប៉ែកខាងកើតនៃព្រំដែនអង្គការណាតូ (NATO) នៅតែមានកម្ដៅ។

ថ្នាក់ដឹកនាំយោធាអាល្លឺម៉ង់ បានចូលរួមជាមួយឯកអគ្គរដ្ឋទូតនៃបណ្ដាប្រទេសបាល់ទិក និងមន្ត្រីមកពីប្រទេសផ្សេងទៀត នៅកំពង់ផែ Rostock កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) ដើម្បីមើលស្រឡាងដែលផ្ទុកដោយរថយន្តយោធាចាកចេញពីកំពង់ផែឆ្ពោះទៅកាន់ទីក្រុង Klaipeda របស់លីទុយអានី អមដំណើរការពារដោយនគរបាល នាវាចម្បាំងជំនាន់ចាស់ នាវាស្វែងរកកម្ចាត់មីន និងឧទ្ធម្ភាគចក្រ។

ជាមួយគ្នានេះ អ្នកជំនាញខាងយោធាក៏បានបង្ហាញផងដែរពីយុទ្ធវិធីស្ទាក់ចាប់ដ្រូន ទាំងនៅលើអាកាស និងនៅលើទឹក ហើយយន្តហោះចម្បាំង Eurofighter បានហោះពីលើកំពង់ផែនេះ។

សមយុទ្ធនេះមានឈ្មោះថា Quadriga ស្ថិតនៅក្រោមការដឹកនាំរបស់កងទ័ពជើងទឹកអាល្លឺម៉ង់ និងអង្គភាពផ្សេងៗ ដែលកងទ័ព និងកងទ័ពអាកាស ក៏កំពុងចូលរួមផងដែរ។ ការហ្វឹកហាត់នេះមានអ្នកបុគ្គលិកជាង ៨.០០០នាក់ មកពី ១៤ប្រទេស។ វារួមបញ្ចូលសម្ព័ន្ធមិត្តរបស់អង្គការណាតូទាំងអស់ដែលមានព្រំដែនតាមបណ្ដោយឆ្នេរសមុទ្របាល់ទិក ព្រមទាំងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងកាណាដា។ ហើយយោធាអាល្លឺម៉ង់ ឲ្យដឹងថា នាវា ៤០គ្រឿង យន្តហោះ ២០គ្រឿង និងយានយន្តលើដីជាង ១.៨០០គ្រឿង កំពុងចូលរួមក្នុងការហាត់សមនេះ។

គួរបញ្ជាក់ថា ប្រទេសអាល្លឺម៉ង់កំពុងពង្រឹងផ្នែកយោធារបស់ខ្លួន បន្ទាប់ពីបានធ្វើមិនដឹងមិនឮជាច្រើនឆ្នាំ ហើយកាលខែឧសភា បានបើកសម្ពោធកងពលតូចមួយ នៅប្រទេសលីទុយអានីដែលមានព្រំប្រទល់ជាប់តំបន់ Kaliningrad របស់រុស្ស៊ី និងបេឡារុសដែលជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ ខណៈដែលក្ដីបារម្ភ អំពីការឈ្លានពានរបស់រុស្ស៊ី នៅតែមានមិនទាន់បាត់៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        87
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        131
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm