លោក Putin៖ ពុំចាំបាច់ដាក់ពង្រាយកងទ័ពលោកខាងលិច ទៅកាន់អ៊ុយក្រែនទេ បន្ទាប់ពីសន្តិភាព ត្រូវបានសម្រេច

2025/09/05 10:45:42 pm        85

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្លែងនៅឯកិច្ចប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថា ពុំ ចាំបាច់ដាក់ពង្រាយទាហានលោកខាងលិច នៅលើទឹកដីអ៊ុយក្រែនទេ បន្ទាប់ពីកិច្ចព្រមព្រៀងសន្តិភាព     រយៈពេលវែង ត្រូវបានសម្រេច។

លោកបាននិយាយថា៖«ប្រសិនបើការសម្រេចចិត្ត ត្រូវបានឈានដល់ ដែលនាំទៅរកសន្តិភាពយូរអង្វែង នោះ ខ្ញុំគ្រាន់តែយល់ឃើញថា វត្តមានកងទ័ពលោកខាងលិចរបស់ពួកគេ នៅលើទឹកដីអ៊ុយក្រែននោះ ពុំមានប្រយោជន៍ ឬតម្លៃអ្វីនោះទេ»។

នៅក្នុងសន្និសីទសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃ«សម្ព័ន្ធនៃឆន្ទៈ» កាលពីថ្ងៃទី ០៤ ខែកញ្ញា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ( Emmanuel Macron) បាននិយាយថា រដ្ឋសមាជិកចំនួន ២៦ របស់ខ្លួន បានបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេ ក្នុងការចូលរួមក្នុងការបញ្ជូនកងកម្លាំងយោធា ទៅកាន់អ៊ុយក្រែន បន្ទាប់ពីបទឈប់បាញ់ ឬសន្តិភាព ត្រូវបានបង្កើតឡើង នៅក្នុងប្រទេសនោះ។ លោក ម៉ាក្រុង បានជៀសវាងការបញ្ចេញឈ្មោះប្រទេសទាំងនេះ ឬក៏កម្លាំងប្រហាក់ប្រហែលនៃក្រុមអន្តរជាតិ ដែលសម្ព័ន្ធនេះ គ្រោងនឹងដាក់ពង្រាយនៅលើទឹកដីអ៊ុយក្រែន ដូច្នេះ«មិនបង្ហាញផែនការនោះ» ដល់ប្រទេសរុស្ស៊ីទេ។ លោកបានបន្ថែមថា «ប្រទេសជាច្រើនទៀត បន្តពិចារណាពីជំហររបស់ខ្លួន»។ កិច្ចប្រជុំនេះ ត្រូវបានចូលរួមដោយប្រទេសចំនួន ៣៥។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉ូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃទី ៣០ ខែសីហាថា សកម្មភាពរបស់ «ក្រុមចម្រុះនៃឆន្ទៈ» គឺសំដៅធ្វើប៉ះពាល់ដល់វឌ្ឍនភាព ដែលកំពុងកើតមានលើដំ ណោះស្រាយអ៊ុយក្រែន បន្ទាប់ពីកិច្ចចរចារុស្ស៊ី-សហរដ្ឋអាមេរិក។ នាពេលមុននេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ NBC News លោកបាននិយាយថា ការធានាសន្តិសុខរបស់អ៊ុយក្រែន តាម   រយៈ«អន្តរាគមន៍យោធាបរទេសនៅក្នុងផ្នែកខ្លះនៃទឹកដីអ៊ុយក្រែន» នឹងមិនអាចទទួលយកបានសម្រាប់រុស្ស៊ី   ទេ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        10
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        17
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO

2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm
​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm