មេដឹកនាំជប៉ុន លោក Ishiba អាចប្រឈមនឹងបញ្ហាភាពជាអ្នកដឹកនាំ នៅថ្ងៃចន្ទ

2025/09/05 10:57:42 pm        158

សមាជិកសភានៃគណបក្សកាន់អំណាចរបស់ប្រទេសជប៉ុន នឹងបោះឆ្នោតនៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ដើម្បីសម្រេចថា តើត្រូវរៀបចំការបោះឆ្នោតពិសេសជ្រើសរើសមេដឹកនាំដែរ ឬអត់ ជាដំណើរការដែលអាចបញ្ចប់តំណែងនាយករដ្ឋមន្ត្រីរបស់លោក Shigeru Ishiba និងជះឥទ្ធិពលយ៉ាងខ្លាំងទៅលើប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៤ របស់ពិភពលោក។

ក្ដីបារម្ភអំពីភាពមិនប្រាកដប្រជាផ្នែកនយោបាយនេះ បាននាំឲ្យទៅដល់ការលក់ចេញប្រាក់យ៉េន និងសញ្ញាប័ណ្ណរដ្ឋាភិបាលជប៉ុន (JGB) នៅសប្តាហ៍នេះ។ ទោះបីជាការមិនទាន់មានការសម្រេចផ្នែកគោលនយោបាយ ជុំវិញការបោះឆ្នោតនេះ អាចបន្ថែមផលប៉ះពាល់ដល់សេដ្ឋកិច្ចដែលរងគ្រោះដោយសារការដំឡើងពន្ធរបស់សហរដ្ឋអាមេរិកក៏ដោយ ក៏ទីផ្សារកំពុងផ្តោតលើលទ្ធភាពនៃការជំនួសតំណែងលោក Ishiba ដោយអ្នកតស៊ូមតិជំទាស់គោលនយោបាយសារពើពន្ធ និងរូបិយវត្ថុដ៏ធូររលុង ដូចជាលោក Sanae Takaichi ដែលបានរិះគន់ការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលជប៉ុន។

លោក Katsutoshi Inadome អ្នកយុទ្ធសាស្រ្តជាន់ខ្ពស់នៅក្រុមហ៊ុន Sumitomo Mitsui Trust Asset Management បានលើកឡើងថា៖ «អ្នកវិនិយោគហាក់រំពឹងថា គណបក្ស LDP (ប្រជាធិបតេយ្យសរីនិយម) នឹងរៀបចំការបោះឆ្នោតជ្រើសរើសអ្នកដឹកនាំ ហើយលោក Ishiba ដែលត្រូវបានស្គាល់ថា ជាអ្នកគាំទ្រការចំណាយទាប់របស់រដ្ឋាភិបាល នឹងបាត់បង់តំណែង»។ អ្នកយុទ្ធសាស្ត្ររូបនេះ បានបន្ថែមថា៖ «យើងទំនងជានឹងឃើញការលក់មូលបត្របំណុលរដ្ឋាភិបាលជប៉ុនបន្ថែមទៀត ខណៈដែលអ្នកណាក៏ដោយ ដែលស្នងតំណែងរបស់លោក Ishiba ប្រហែលជានឹងបើកចំហរដល់ការបន្ធូរបន្ថយគោលនយោបាយសារពើពន្ធជាងរូបលោក»។

លោក Ishiba បានបដិសេធការអំពាវនាវពីក្នុងបក្ស LDP របស់លោក ដែលចង់ឲ្យលោកចុះចេញពីតំណែង និងទទួលខុសត្រូវ ចំពោះការបរាជ័យរបស់គណបក្ស កាលពីខែកក្កដា នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់។ តែយ៉ាងណាក្ដី ការបន្តកាន់អំណាចរបស់លោកកាន់តែជួបការលំបាក។ ដោយបានបាត់បង់សំឡេងភាគច្រើន នៅក្នុងសភាទាំង២ ក្រុមចម្រុះកំពុងកាន់អំណាចរបស់លោក ត្រូវការការគាំទ្រពីគណបក្សប្រឆាំង ដើម្បីអនុម័តច្បាប់។ ច្បាប់របស់គណបក្ស តម្រូវឲ្យសមាជិករបស់បក្ស LDP យ៉ាងហោចពាក់កណ្តាល ស្នើឲ្យមានការប្រកួតប្រជែង ដែលអាចនឹងធ្វើឡើងក្នុងខែនេះ ឬក្នុងខែតុលា៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        86
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        75
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm