គណៈរដ្ឋមន្ត្រី៖ លោក Fico គ្រោងនឹងពិភាក្សាអំពីហេដ្ឋារចនាសម្ព័ន្ធថាមពល ជាមួយលោក Zelensky

2025/09/05 11:53:20 pm        69

ទីភ្នាក់ងារសារព័ត៌មាន TASR បានដកស្រង់សេវាកម្មសារព័ត៌មានរបស់រដ្ឋាភិបាលស្លូវ៉ាគី ដែលបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធថាមពល នឹងក្លាយជាប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សា រវាងនាយករដ្ឋ   មន្ត្រីស្លូវ៉ាគី លោក Robert Fico និងលោក វ្ល៉ូឌីមី ហ្សេឡិនស្គី និងនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Yulia Sviridenko នៅក្នុងកិច្ចប្រជុំមួយ នៅថ្ងៃសុក្រនេះ។ 

គណៈរដ្ឋមន្ត្រី បាននិយាយថា៖«ប្រធានបទសំខាន់មួយនៃកិច្ចពិភាក្សានៅឯកិច្ចប្រជុំរបស់នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោក Robert Fico ជាមួយប្រធានាធិបតីអ៊ុយក្រែននៅទីក្រុង Uzhgorod គឺជាហេដ្ឋារចនាសម្ព័ន្ធថាមពល»។ «លោកនាយករដ្ឋមន្ត្រីស្លូវ៉ាគី និងប្រធានាធិបតីអ៊ុយក្រែន នឹងផ្តល់សេចក្តីលម្អិតអំពីលទ្ធផលនៃកិច្ចពិភាក្សា នៅក្នុងសន្និសីទសារព័ត៌មានរួមមួយ»។

លោក Fico បានរិះគន់យ៉ាងចាស់ដៃចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើហេដ្ឋារចនាសម្ព័ន្ធនៃបំពង់បង្ហូរប្រេង Druzhba ដែលបញ្ជូនប្រេងរបស់រុស្ស៊ី ទៅកាន់ប្រទេសស្លូវ៉ាគី។ ទីក្រុងប្រាទីស្លាវ៉ា             ( Bratislava) បានអំពាវនាវជាពិសេសទៅគណៈកម្មការអឺរ៉ុប ដោយទទូចឲ្យប្រើឥទ្ធិពលលើអ៊ុយក្រែនដើម្បីបញ្ឈប់ការវាយប្រហារ។

លោក Fico នឹងធ្វើដំណើរទៅកាន់ទីក្រុង Uzhhorod ពីទីក្រុងប៉េកាំង ជាកន្លែងដែលលោក បានចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី ៨០ នៃការបញ្ចប់សង្គ្រាមលោកលើកទី ២ ។ លោកបាននិយាយមុននេះថា លោកនឹងពាំនាំយកការសន្និដ្ឋានពីការសន្ទនាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន          ( Vladimir Putin) ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីរបស់ប្រទេសចិន ដើម្បីប្រាប់លោក ហ្សេឡិនស្គី៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        12
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        13
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        15

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm