កម្ពុជា ប្រទេសចុងក្រោយដែលមានសត្វត្មាត ខណៈប្រទេសជិតខាងបានផុតពូជសត្វត្មាត

2025/09/06 02:50:59 am        796

ប្រទេសកម្ពុជាបានក្លាយជាបន្ទាយចុងក្រោយសម្រាប់ទ្រទ្រង់ប្រភេទសត្វត្មាតដែលនៅសេសសល់ ខណៈសត្វត្មាតនៅប្រទេសជិតខាងត្រូវបានផុតពូជ។ លទ្ធផលជំរឿនត្មាតនៅតាមទីតាំងអាហារដ្ឋានត្មាតទូទាំងប្រទេស កត់ត្រាបានត្មាតសរុបចំនួន ១៤៣ក្បាល ដែលជាលទ្ធផលខ្ពស់បំផុត បើគិតចាប់តាំងពីឆ្នាំ២០១៩។ សំបុកត្មាតសរុបមានចំនួន ១៩សំបុក ត្រូវបានរកឃើញ ធ្វើការអង្កេតតាមដាន និងការពារក្នុងឆ្នាំ២០២៤ ជាលទ្ធផលកូនចំនួន ១៦ក្បាលបានញាស់ និងហើរចេញពីសំបុកយ៉ាងជោគជ័យ។  

តាមរយៈ របាយការណ៍លទ្ឋផលប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានរំលេចពីសកម្មភាពអភិរក្សសំខាន់ៗជាច្រើន ដែលក្រុមការងារអភិរក្សត្មាតនៅកម្ពុជាបានអនុវត្តដូចជា ការផ្តល់ចំណីបន្ថែម ឬការធ្វើ "អាហារដ្ឋានសត្វត្មាត" គឺជាសកម្មភាពសំខាន់បំផុត ដើម្បីធានាថា រាល់សាកសពសត្វដែលផ្តល់ជាអាហារបន្ថែមសម្រាប់សត្វត្មាតគឺមានសុវត្ថភាព គ្មានការបំពុល។ ក្នុងឆ្នាំ២០២៤ សាកសពគោចំនួន ១២៦ក្បាល ត្រូវបានផ្តល់ជាអាហារដល់សត្វត្មាតនៅតាមអាហារដ្ឋានត្មាតទាំងអស់ដែលមាន ពោលគឺជាចំនួនសាកសពគោដែលផ្តល់ឱ្យសត្វត្មាតដ៏ច្រើនមិនធ្លាប់មាន ក្នុងនោះអាហារដ្ឋាននៅដែនជម្រកសត្វព្រៃសៀមបាង នាខេត្តស្ទឹងត្រែង ផ្តល់សាកសពគោ ៥២ក្បាល អាហារដ្ឋានត្មាតដែនជម្រកសត្វព្រៃឆែប ផ្តល់ ៤៧ក្បាល ដោយលែកឡែកសាកសពគោ ២៧ក្បាល ទៀតត្រូវបានផ្តល់នៅអាហារដ្ឋានបីទៀតគឺ ដែនជម្រកសត្វព្រៃសំបូរ ដែនជម្រកសត្វព្រៃលំផាត់ និងដែនជម្រកសត្វព្រែស្រែពក។

ទោះបីជាមានការខិតខំប្រឹងប្រែងអភិរក្សយ៉ាងខ្លាំងក៏ដោយ ក៏សត្វត្មាតនៅក្នុងប្រទេសកម្ពុជាមិនទាន់ចេញ​ផុតពី​ស្ថានភាពគ្រោះថ្នាក់ឈានទៅផុតពូជនៅឡើយទេ។ ការរស់រានមានជីវិតរបស់ពួកគេអាស្រ័យទៅលើកិច្ចសហការអភិរក្ស និងការឆ្លើយតបទៅនឹងកត្តាគំរាមកំហែងបន្ទាន់។ របាយការណ៍ឆ្នាំ២០២៤ នេះសង្កត់ធ្ងន់អំពីតម្រូវការក្នុងការពង្រឹង​ការអនុវត្ត​ច្បាប់ដើម្បីដោះស្រាយបញ្ហាបំពុលសត្វព្រៃ ការពង្រឹងកិច្ចសហការជាមួយសហគមន៍មូលដ្ឋាន និងតម្រូវការមូលនិធិរយៈពេលវែង ដើម្បីបន្តអនុវត្តផែនការអភិរក្ស។

គួរបញ្ជាក់ថា អស់រយៈពេលជាង ២០ឆ្នាំមកនេះ ប្រទេសកម្ពុជាគឺជាទីជម្រកដ៏សំខាន់សម្រាប់សត្វត្មាតដែលងាយរងគ្រោះ និងជិតផុតពូជបំផុត ដែលមានសេសសល់នៅអាស៊ីអាគ្នេយ៍។ សត្វត្មាតទាំងនោះរួមមាន៖ ត្មាតផេះ (Gyps bengalensis) ត្មាតត្នោត (Gyps tenuirostris) និងត្មាតភ្លើង (Sarcogyps calvus)។

របាយការណ៍លទ្ឋផលប្រចាំឆ្នាំ២០២៤ របស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា ជាលទ្ធផលថ្នាក់ជាតិដែលបានមកពីកិច្ចខិតខំប្រឹងប្រែងរបស់សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជារួមមាន៖ ក្រសួងបរិស្ថាន អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ រដ្ឋបាលព្រៃឈើ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ អង្គការជីវិតធម្មជាតិនៅកម្ពុជា អង្គការសមាគមអភិរក្សសត្វព្រៃ មូលនិធិសាកលសម្រាប់ធានធានធម្មជាតិ, សំ វាសនា ខន់សឺវេសិនធួរ, សមាគមមគ្គុទ្ទេសក៍សត្វស្លាបកម្ពុជា និងមជ្ឈមណ្ឌលអភិរក្សជីវៈចម្រុះ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        193
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        113
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm