ប្រមុខក្រសួងមហាផ្ទៃ បញ្ជាឲ្យត្រួតពិនិត្យឲ្យបាន​ម៉ត់ចត់​ការ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ​ដល់​មន្ត្រី​នគរបាល

2022/01/25 07:18:54 pm        244

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាឲ្យមានការត្រួតពិនិត្យឲ្យបានម៉ត់ចត់បំផុត ក្នុងការដំឡើងតួនាទី និងឋានន្តរសក្ដិ ដល់មន្ត្រីនគរបាល ខណៈការត្រួតពិនិត្យនាពេលកន្លងទៅ មានមន្រ្តីនគរបាលចំនួន ២០០០នាក់ ក្នុងចំណោម ៤០០០នាក់ បានដឹកនាំគេដោយមិនបានរៀនវគ្គជំនាញមូលដ្ឋានទាល់តែសោះ។

ថ្លែងក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីប្រគល់រថយន្តជិត ២០គ្រឿងជូនដល់ វរសេនាតូចនគរបាល​ការពារព្រំដែន ដែលប្រចាំការនៅភូមិភាគទី១ ទី២ និងទី៣ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ចាប់ពីពេលនេះតទៅ នគរបាលទាំងអស់ត្រូវ តែ​ធ្វើការ​ឆ្លងកាត់​វគ្គជំនាញមូលដ្ឋានយ៉ាងហោច​ណាស់​ចំនួន​បួនខែ ដោយមិនអនុញ្ញាត​ឲ្យ​ដំឡើង​តួនាទី និង​ឋានន្តរសក្ដិ ដោយមិនបានធ្វើការរៀនសូត្រវគ្គមូលដ្ឋាននោះឡើយ។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា «តាមការត្រួតពិនិត្យនាពេលកន្លងទៅ មាន​នគរបាលខ្លះចាប់ពីអនុការិយាល័យឡើងទៅពុំបានទាន់ធ្វើការរៀនសូត្រមុខវិជ្ជានគរបាលមូលដ្ឋាននោះទេ ជាក់ស្តែងក្នុងចំណោមបួនពាន់មុខតំណែង ​គឺបានរកឃើញជាងពីរពាន់តំណែង ដែល​មិនបានឆ្លងវគ្គមូលដ្ឋាន។ នេះហើយជា​កំហុសឆ្គង​ ដែលយើងចាំបាច់ត្រូវតែធ្វើការកែប្រែ ដោយ​បាន​រកឃើញបញ្ហានេះ ​ហើយយើបានប្រជុំ​ដើម្បីឯកភាពគ្នាដោះស្រាយរួចហើយ នឹង​ធ្វើការ​ណែនាំ​នាពេលឆាប់ៗ ខាងមុខនេះ»។

សម្តេចក្រឡាហោម ស ខេង បានលើកឡើងទៀតថា មន្រ្តីនគរបាលខ្លះ មាន​ភ័ព្វវាសនា​ដោយ​ក្នុង​មួយឆ្នាំឡើង​ឋានន្តរសក្ដិ​មួយដង ខណៈមន្រ្តីខ្លះជាច្រើនឆ្នាំមកហើយពុំ​បានឡើងនឹងគេ ដូច្នេះ​ហើយត្រូវនាំគ្នាពិនិត្យឲ្យបានច្បាស់លាស់​ ដោយត្រូវ​បញ្ឈប់​ការ​ប្រើប្រាស់​មនោស​ចេតនា ​បងប្អូន មិត្តភ័ក្ដិ ដើម្បីតួនាទី និង​ឋានន្តរសក្ដិ គប្បី​ក្រឡេក​មើល​មន្រ្តីណា ​ដែល​គេខិតខំធ្វើការងារល្អ ហើយ​ត្រូវលើកទឹកចិត្តដល់គេ ​និងលើក​កម្ពស់តួនាទី ​និង​ឋានន្តរសក្ដិ​ដល់​ពួកគេជាដើមនោះ។

យ៉ាងណាក៏ដោយនៅក្នុងពិធីប្រគល់រថយន្តនោះដែរ​ សម្តេចក្រឡាហោម ស ខេង ក៏បានថ្លែង​កោតសរសើរចំពោះមន្រ្តីនគបាលទាំងអស់ដែលបានខិតខំថែរក្សាសុខសន្តិភាព​ ជូន​ដល់ប្រជាជន និង​ប្រទេសជាតិទាំងមូល នាពេលកន្លងទៅផងដែរ ៕អត្ថបទ៖ បាន ចក់ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm