ហ្វាំងឡង់ចូលរួមក្នុងសេចក្តីប្រកាស ស្តីពីដំណោះស្រាយរដ្ឋ២ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន

2025/09/06 03:15:58 am        98

ប្រទេសហ្វាំងឡង់កំពុងចូលរួមក្នុងសេចក្តីប្រកាស ស្តីពីដំណោះស្រាយសន្តិភាពនៃបញ្ហាប៉ាឡេស្ទីន និងការអនុវត្តដំណោះស្រាយរដ្ឋ២។ នេះបើតាមការឲ្យដឹងពីប្រទេសអឺរ៉ុបខាងជើងមួយ នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ។

សេចក្តីប្រកាសនោះ គឺជាលទ្ធផលនៃសន្និសីទអន្តរជាតិ នៅអង្គការសហប្រជាជាតិ កាលពីខែកក្កដា ដែលរៀបចំដោយអារ៉ាប៊ីសាអ៊ូឌីត និងបារាំង ស្តីពីជម្លោះដែលអូសបន្លាយរាប់ទសវត្សរ៍។ សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានធ្វើពហិការមិនចូលរួមព្រឹត្តិការណ៍នោះទេ។

តាមរយៈបណ្ដាញសង្គម X រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់ លោកស្រី Elina Valtonen បានឲ្យដឹងថា៖ «ដំណើរការដែលដឹកនាំដោយប្រទេសបារាំង និងអារ៉ាប៊ីសាអ៊ូឌីត គឺជាកិច្ចប្រឹងប្រែងអន្តរជាតិដ៏សំខាន់បំផុត ក្នុងរយៈពេលជាច្រើនឆ្នាំ ដើម្បីបង្កើតលក្ខខណ្ឌនានា សម្រាប់ដំណោះស្រាយរដ្ឋ២»។

ជំហានដំបូងដែលមានចែងក្នុងសេចក្តីប្រកាសនេះ គឺដើម្បីបញ្ចប់សង្គ្រាមរយៈពេលជិត ២ឆ្នាំ រវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា។

អារ៉ាប៊ីសាអ៊ូឌីត និងបារាំង បានអំពាវនាវឲ្យបណ្តាប្រទេស នៅអង្គការសហប្រជាជាតិគាំទ្រសេចក្តីប្រកាសដែលគូសបញ្ជាក់ពី «ជំហានជាក់ស្តែង កំណត់ពេលវេលា និងមិនអាចកែប្រែវិញបាន» ឆ្ពោះទៅរកការអនុវត្តដំណោះស្រាយរដ្ឋ២។

មិនដូចប្រទេសអឺរ៉ុបមួយចំនួនផ្សេងទៀត ដូចជាអេស្ប៉ាញ និងន័រវែសជាដើម ហ្វាំងឡង់មិនបានទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនោះទេ។ រដ្ឋាភិបាលចម្រុះហ្វាំងឡង់ មានការបែកបាក់ផ្ទៃក្នុង ជុំវិញការទទួលស្គាល់ជាផ្លូវការ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        23

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm