ប្រធាន​អង្គការ​សុខភាព​ពិភពលោក​ព្រមាន​ការពិភាក្សា​អំពី​ការ​បញ្ចប់​ជំងឺ​រាតត្បាត​

2022/01/25 07:27:39 pm        285

​WHO៖ ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​ព្រមាន​ថា ​លក្ខខណ្ឌ​នៅតែ​ជា​គំរូ​សម្រាប់​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​នៃ​វីរុស​ឆ្លង COVID-19 ដែល​លេចចេញ​កាន់តែ​ច្រើន​ឡើង ហើយ​វា​ជា​គ្រោះថ្នាក់​ក្នុង​ការ​សន្មត​ថាវីរុស​រាតត្បាត​បញ្ចប់​។ លោក Tedros Adhanom Ghebreyesus និយាយ​ថា ដំណាក់កាល​ធ្ងន់ធ្ងរនៃ​ជំងឺ​រាតត្បាត​អាច​នៅតែ​បញ្ចប់​វា​បាន​នៅ​ឆ្នាំនេះ ប្រសិនបើ​គោលដៅ​សំខាន់ៗ​មួយ​ចំនួន​ត្រូវ​បាន​បំពេញ​។

ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បានដាក់​ចេញ​គោលដៅ និង​កង្វល់​ជាច្រើន​នៅក្នុងផ្នែក​សុខភាព​ពិភពលោក ​ជុំវិញ​បញ្ហា​ដូចជាការកាត់បន្ថយ​ការប្រើប្រាស់​ថ្នាំជក់ ការប្រយុទ្ធប្រឆាំង​ភាពធន​ចំពោះ​ការព្យាបាល​ប្រឆាំង​មេរោគ និង​ហានិភ័យ​នៃ​បម្រែបម្រួល​អាកាសធាតុ​លើ​សុខភាពមនុស្ស​។​ ​ទោះជា​យ៉ាងណា​លោក​បាន​និយាយថា​ ការបញ្ចប់​ដំណាក់កាល​ស្រួចស្រាវនៃ​ជំងឺ​រាតត្បាត​ ត្រូវតែ​នៅជា​អាទិភាពរួម​។ ​លោក​ Tedros បាន​ទទូចថា​ យើង​អាច​បញ្ចប់​វីរុស COVID-19 ជាការ​សង្គ្រោះបន្ទាន់​ផ្នែក​សុខភាពសកល ​ហើយ​យើង​អាចធ្វើ​វា​បាននៅ​ឆ្នាំនេះ​ដោយ​ឈានទៅដល់​គោលដៅ ដូចជា​គោលដៅ​របស់អង្គការ​សុខភាព​ពិភពលោក​ ក្នុង​ការចាក់​វ៉ាក់សាំង ៧០% នៃ​ចំនួន​ប្រជា​ជន​ក្នុងប្រទេស​នីមួយៗនៅ​ពាក់កណ្តាល​ឆ្នាំនេះ ជាមួយនឹង​ការ​ផ្តោតលើ​មនុស្ស​ដែលមាន​ហានិភ័យ​ខ្ពស់បំផុត​នៃ​វីរុស COVID-19 និង​ជំរុញ​ការធ្វើ​តេស្ត​ដើម្បី​តាមដាន​វីរុស និង​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​ដែល​កំពុង​លេចចេញ​។​

​លោក​និយាយថា វា​ជា​ការពិត​ដែល​យើង​នឹង​រស់នៅ​ជាមួយ​វីរុស COVID សម្រាប់​អនាគត​ដ៏​ខ្លី​ខាងមុខ ប៉ុន្តែ​ការរៀន​រស់នៅ​ជាមួយ​វីរុស COVID-19 មិនអាច​មានន័យថា យើង​ទទួលយក​អ្នកស្លាប់​ជិត ៥ម៉ឺន​នាក់​ក្នុង​មួយ​សប្តាហ៍​ពី​ជំងឺ​ដែល​អាច​ការពារ និង​ព្យាបាល​បាន​នោះទេ​។ លោក Tedros បាន​អំពាវ​នាវ​ឱ្យមាន​ការពង្រឹង​អង្គការ​សុខភាព​ពិភពលោក និង​ការបង្កើន​មូលនិធិ​សម្រាប់​ស្ថាប័នដើម្បី​ជួយ​ទប់ទល់​វិបត្តិ​សុខភាព៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំលែកសាររបស់លោកស្រី Angelina Jolie តារាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        1023
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        511
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm