ស្វាយរៀង​ឈរ​កំពូល​តារាង​មេដាយ​ក្នុង​ថ្ងៃ​ទី​១ នៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជើងឯក​ជាតិ​

2022/01/25 12:36:35 pm        124

​​វ៉ូ​វី​ណា​ម​៖ ក្លិប​វ៉ូ​វី​ណា​ម​ខេត្ត​ស្វាយរៀងបាន​ឈរ​កំពូល​តារា​ងមេដាយ​បណ្ដោះអាសន្នក្នុង​ថ្ងៃទី​១ នៃ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើង​ឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ កាលពី​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០២២ ម្សិលមិញនៅ​ទីលាននៃ​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ។​

​ចំពោះ​លទ្ធផល​បណ្ដោះអាសន្ន​ថ្ងៃទី​១ នេះគេ​ឃើញ​កីឡាករ​-​កីឡាការិនី​មកពី​ក្លិប​ទាំង ៩ សុទ្ធតែ​ដណ្ដើមបាន​មេដាយ រួមមាន​ក្លិប​វ៉ូ​វី​ណា​ម​ខេត្តស្វាយរៀងឈរ​កំពូល​តារាង​ដណ្ដើមបាន​មេដាយ​សរុប ៤​គ្រឿង (​មាស២ និង​ប្រាក់​២) ខណៈ​ក្រសួងការពារជាតិឈរ​លេខ​២ ដណ្ដើមបាន​មេដាយមាស ២​គ្រឿង និង​ខេត្តសៀមរាបឈរ​លេខ​៣ ដណ្ដើម​បា​មេដាយ ៤​គ្រឿង (​មាស១, ប្រាក់២ និង​សំរឹទ្ធ១)។​ ​រីឯ​ក្លិប​វ៉ូ​វី​ណា​ម​តា​ឡីឈរ​លេខ​៤ ដណ្ដើមបាន​មេដាយ ៤​គ្រឿង (​មាស១ និង​សំរឹទ្ធ៣)។ ក្លិប​ក្រសួងមហាផ្ទៃឈរ​លេខ​៥ ដណ្ដើមបាន​មេដាយមាស១។ រីឯ​ក្លិប​ខេត្ត​ប៉ៃលិន, ក្លិប​សែន​សុខ​, ខេត្ត​ត្បូងឃ្មុំ និង​ខេត្តកំពង់ស្ពឺក៏​ដណ្ដើមបាន​មេដាយប្រាក់ និង​មេដាយ​សំរឹទ្ធ​មួយចំនួន​ផង​ដែរ។​

​សូមបញ្ជាក់ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ដែល​លើក​មក​រៀបចំ​នៅ​ឆ្នាំនេះគឺ​ធ្វើការ​ប្រកួត​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​ទីលាននៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨៦​នាក់មកពី ៩​សមាគម​/​ក្លិប និង​ក្រសួង ក្នុងនោះ​មាន​កីឡាករ ៣៤​នាក់ និង​កីឡាការិនី ២៤​នាក់ដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ចំនួន ១៧​វិញ្ញាសា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm