អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយកាលពីថ្ងៃសុក្រថា មនុស្សយ៉ាងហោចណាស់២១នាក់បានស្លាប់ដោយសារភ្លៀងធ្លាក់ត្រូវបានរាយការណ៍នៅទូទាំងប្រទេសប៉ាគីស្ថានក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។

អាជ្ញាធរបាននិយាយថា មនុស្សប្រាំបីនាក់បានស្លាប់ នៅក្នុងខេត្ត Punjab ភាគខាងកើត ដែលភាគច្រើនដោយសារតែទឹកជំនន់ទន្លេ និងការបាក់រលំផ្ទះ។
របាយការណ៍ក៏បានបញ្ជាក់ពីអ្នកស្លាប់ចំនួន១៣នាក់នៅក្នុងស្រុក Buner ខេត្ត Khyber Pakhtunkhwa ភាគពាយព្យ។ ជនរងគ្រោះជាច្រើននាក់ដែលបានបាត់ខ្លួនក្នុងទឹកជំនន់ដ៏គំហុកកាលពីថ្ងៃទី ១៥ ខែសីហា ហើយក្រោយមកត្រូវបានប្រកាសថាបានស្លាប់ដោយអាជ្ញាធរមូលដ្ឋានបន្ទាប់ពីការផ្ទៀងផ្ទាត់ដោយអាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយខេត្ត។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃរដូវភ្លៀងមូសុងនៅថ្ងៃទី២៦ ខែមិថុនា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោចណាស់៩០៥នាក់ និង១.០៤៤នាក់ទៀតរងរបួសនៅទូទាំងប្រទេស។ គ្រោះមហន្តរាយនេះក៏បានបំផ្លាញលំនៅឋានចំនួន ៩.៣៦៣ ខ្នង និងបានសម្លាប់សត្វគោក្របីចំនួន ៦.១៨០ ក្បាល។
អាជ្ញាធរបានចេញការព្រមានថ្មីសម្រាប់ភ្លៀងធ្លាក់បន្ថែមទៀត ខណៈក្រុមជួយសង្គ្រោះនៅតែមានការប្រុងប្រយ័ត្ន ហើយការវាយតម្លៃពីការខូចខាតកំពុងដំណើរការនៅក្នុងតំបន់រងគ្រោះ។
