ក្រសួងវប្បធម៌ បើកសិក្ខាសាលាបង្ហាញអំពីបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងទីទួលបុរាណ និងវត្ថុបុរាណ ជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរស

2022/01/25 07:46:43 pm        250

ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានអញ្ជើញបើកសិក្ខាសាលា ថ្នាក់តំបន់ ស្តីពី “ការអនុវត្តអនុសាសន៍នៃសន្និសីទថ្នាក់តំបន់លើកទី១ នៃវិធានការនិងការការពារសកម្មភាព ទន្រ្ទាន ទីទួលបុរាណ ការបំផ្លិចបំផ្លាញ ការលួចជីកកកាយ ការទប់ស្កាត់អំពើចោរកម្ម និងការជួញដូរសម្បត្តិវប្បធម៌ដោយខុសច្បាប់”។

អង្គសិក្ខាសាលាថ្ងៃនេះ មានរយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី២៤-២៦ ខែមករា ឆ្នាំ២០២២ គឺទទួល​បាន​ការចូលរួមចែករំលែកបទបង្ហាញពីអ្នកជំនាញជាតិ និងអន្តរជាតិចំនួន១៥នាក់ និងមានការអញ្ជើញ​ចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណ១៤០នាក់ ដែលបានអញ្ជើញមកពីក្រសួង/ស្ថាប័ន និង​អាជ្ញាធរពាក់ព័ន្ធទូទាំង​រាជធានី-ខេត្ត ​ពិសេសបានចូលរួមផ្តល់នូវមតិយោបល់ ក៏ដូចជាការលើក​ឡើង​បង្ហាញ ពីបញ្ហាប្រឈមនានាពាក់ព័ន្ធ នឹងទីទួលបុរាណ ស្ថានីយបុរាណ និងវត្ថុបុរាណ ដែល​ជាកេរ្តិ៍ដំណែលបន្សល់ទុកដោយបុព្វបុរស ហើយបានក្លាយជាសម្បត្តិបេតិកភណ្ឌវប្បធម៌ជាតិ ដ៏​មាន​តម្លៃមិនអាចកាត់ថ្លៃបានកំពុងប្រឈម នឹងការបាត់បង់ជាបន្តបន្ទាប់ ​ដោយសារកត្តាមនុស្ស តាម​រយៈសកម្មភាពផ្សេងៗ ដូចជាការជួញដូរ ចរាចរ បំផ្លិច បំផ្លាញ ឈូសឆាយ ​និងការជីក រុករក វត្ថុបុរាណដោយខុសច្បាប់។

សិក្ខាសាលាថ្នាក់តំបន់នេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីលើកឡើងនូវមតិយោបល់មក​ពិភាក្សា​ពី​ការការពារដោយ​បើកចំហ ​នៃបេតិកភណ្ឌវប្បធម៌ ​ដ៏មានតម្លៃរបស់យើង ទាំងត្រូវ​បាន​គេស្គាល់ ​និងមិនទាន់ត្រូវបានរកឃើញ។

យើងកំពុងប្រមូលផ្តុំគ្នាក្នុងស្មារតីនៃកិច្ច​សហប្រតិបត្តិការអ្នកជំនាញពីគ្រប់ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មានជា ប្រធានបទ ​និងអនុសាសន៍ផ្សេងៗ ​ដើម្បីជាប្រយោជន៍ក្នុងការការពារ និង​អភិរក្ស​សម្បត្តិ​បេតិកភណ្ឌវប្បធម៌ជាតិរបស់យើងទាំងអស់គ្នា​ ក៏ដូចជា​ដើម្បី​ប្រមូលចងក្រងពីបញ្ហាប្រឈម និង​ដំណោះស្រាយនានា​សម្រាប់​ជា​មាគ៌ា​មួយ​ឆ្ពោះ​ទៅ​កាន់សិក្ខាសាលា ឬ​សន្និសីទ​ផ្សេងៗ​ទៀតនា​ពេល​អនាគត ​ពិសេសជាមួយ​ប្រទេសអាស៊ាន ​និងពិភពលោក៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        236
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        124
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm