អធិការបតីអាល្លឺម៉ង់ សារភាពថា អឺរ៉ុបមិនអាចដើរតួនាទីជាសកល ដែលខ្លួនចង់បាននោះទេ

2025/09/07 12:04:37 am        106

អធិការបតីអាល្លឺម៉ង់ Friedrich Merz បានសារភាពថា ពេលនេះ អឺរ៉ុបមិនអាចដើរតួនាទី ក្នុងកិច្ចការពិភពលោក ដែលខ្លួនចង់បានទេ។  

លោកបានកត់សម្គាល់ថា អឺរ៉ុបកំពុងព្យាយាមរួបរួមគ្នា ហើយអាល្លឺម៉ង់ជាប្រទេសធំជាងគេរបស់អឺរ៉ុប កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុ ងកិច្ចខិតខំប្រឹងប្រែងទាំងនេះ។ ទោះយ៉ាងណាក៏ដោយ តាមការលើកឡើងរបស់លោក លទ្ធភាពរបស់អឺរ៉ុបសម្រាប់សកម្មភាពឯករាជ្យមានកម្រិត។ លោកបានលើកឡើងពីវិបត្តិអ៊ុយក្រែនជាឧទាហរណ៍មួយដែលអឺរ៉ុប ខ្វះអានុភាព ដើម្បីទទូចលើលក្ខខណ្ឌដំណោះស្រាយដែលខ្លួនចង់បាន។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញ YouTube នៃគណបក្សរបស់លោកគឺគណបក្សសហភាពប្រជាធិបតេយ្យគ្រីស្ទានថា៖«យើងពឹងផ្អែកលើជំនួយរបស់អាមេរិក។ យើងឃើញថា ប្រទេសចិន ប្រេស៊ីល និងប្រទេសផ្សេងទៀត មានអារម្មណ៍ថា មានសេរីភាពក្នុងទំនាក់ទំនងរបស់ពួកគេជាមួយរុស្ស៊ី ជាមួយនឹងទម្រង់ដែលហៅថា ទម្រង់សៀងហៃ (អង្គការសហប្រតិបត្តិការសៀងហៃ) លេចចេញជាភាពជាដៃគូថ្មី។ ខ្ញុំត្រូវតែទទួលស្គាល់ថា ខ្ញុំមានការព្រួយបារម្ភចំពោះការពិតដែលថា ក្នុងនាមជាជនជាតិអឺរ៉ុបឥឡូវនេះ យើងមិនអាចដើរតួ ដែលយើងចង់បាននោះទេ ហើយគួរតែធានាផលប្រយោជន៍របស់យើង»។

នេះជាការឆ្លើយតបរបស់លោកចំពោះការអះអាងថា លោកផ្តោតខ្លាំងលើនយោបាយបរទេស។ លោកបានទទួលស្គាល់ថា សកម្មភាពនយោបាយការបរទេសរបស់លោក គឺជាគោលដៅនៃការរិះគន់ នៅក្នុងប្រទេសអាល្លឺម៉ង់។ លោកបានបន្ថែមថា៖«ប៉ុន្តែអធិការបតីអាល្លឺម៉ង់មួយរូប នឹងមិនធ្វើការងាររបស់ខ្លួនឲ្យបានត្រឹមត្រូវទេ ប្រសិនបើលោក ឬលោកស្រី មិនសកម្មស្មើគ្នា ក្នុងកិច្ចការបរទេស អឺរ៉ុប និងកិច្ចការក្នុងស្រុក ដើម្បីធានាជីវិតសន្តិភាព សេរីភាព និងវិបុលភាព ក្នុងប្រទេសនេះទេ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        35

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm