តំបន់ព្រៃលិចទឹកប្រមាណ ៤០ហិកតានៅតំបន់បី ក្រុងសៀមរាប ត្រូវបានដាំកូនឈើឡើងវិញ

2022/01/25 08:22:03 pm        822

សៀមរាប៖ នៅព្រឹកថ្ងៃទី២៥ខែមករានេះ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្ដសៀមរាប បានចាប់ផ្ដើមនាំគ្នាដាំដើមឈើស្ដារព្រៃលិចទឹកឡើងវិញ នៅលើដីដកហូតប្រមាណ ៤០ហិកតា ក្នុងក្រុងសៀមរាប ក្នុងចំណោមព្រៃលិចទឹកសរុបជាង ២ពាន់២រយហិកតា ក្នុងខេត្ដសៀមរាប។

លោក ងួន សែប អគ្គនាយករងនៃអគ្គនាយកដ្ឋានសហគមន៍មូដ្ឋាននៅក្រសួងបរិស្ថាន មានប្រសាសន៍ថា ការដាំកូនឈើស្ដារព្រៃលិចទឹកឡើងវិញនេះ ចែកចេញជាបីដំណាក់កាល ដោយដំណាកទី១ លើផ្ទៃដីទំហំ ៥ហិកតា ក្នុងក្រុងសៀមរាប មានជា ២ពាន់ដើម ដំណាក់ការទី២ និងទី៣ មានផ្ទៃដីទំហំ ៣៥ហិកតា ស្មើនឹងកូនឈើព្រៃលិចទឹកចម្រុះជាង ១ម៉ឺនដើម។

លោក បានបន្ដថា ព្រៃលិចទឹកក្នុងតំបន់ ៣ដែលបានដកហូតពីប្រជាពលរដ្ឋនាពេលកន្លងមក នៅទូទាំងខេត្ដមានចំនួនជាង ២ពាន់៤រយហិកតា ប៉ុន្ដែត្រូវបានដាំដើមឈើសាកល្បងក្នុងបី​ដំណាក់កាលនេះ នៅលើផ្ទៃដី៤០ហិកតា។

លោក បន្ថែមថា ដើមឈើដែលត្រូវដាំមាន៦ភេទ រូមមានប្រភេទដើមរាំង ដើមឬស្សីស្រុក ដើមឬស្សីព្រៃ ដើមសណ្ដាន់ ដើមម្ដេញ គ្រាប់ត្នោតជាដើម ។

លោក បានបន្ដថា បច្ចេកទេស​នៃការដាំ​កូន​ឈើ ត្រូវធ្វើឡើងទំហំ ៥ម៉ែត្រគុណ៥ម៉ែត្រ ប្រវែងជួរ ៥​ម៉ែត្រ និងចន្លោះពីដើមមួយទៅដើម​មួយ​មានប្រវែង៥ម មានន័យថា ​ក្នុងមួយហិកតា អាចដាំបាន ៤០០ដើម។

លោក បន្ថែមថា ការដាំសាកល្បងនេះ គឺត្រូវកំណត់ក្នុងភូមិសាស្ត្រ ខេត្តសៀមរាប ​ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ​ខេត្តបន្ទាយមានជ័យ និងខេត្តកំពង់ធំ ​នៅលើផ្ទៃដីដកហូត និងផ្ទៃដីប្រជាជនប្រគល់​ជូនក្រុមការងារអន្តរ ​ក្រសួងវិញដែលជនខិលខូចបានរុករាន​ រំលោភកាន់កាប់ខុសច្បាប់មកវិញ ។

លោក ងួន សែប បានបញ្ជាក់ថា ​ដោយយោងតាមប្រសាសន៍ណែនាំដ៏ខ្ពងខ្ពង់​របស់​សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ២៨ ខែវិច្ឆិកា ២០២១ ត្រូវដកហូតដី​ដែលបានកាប់រុករាន​ រំលោភកាន់កាប់ខុសច្បាប់ ​នឹងត្រូវដាំឬស្សី និងកូនឈើព្រៃលិចទឹក​ជាច្រើន​ប្រភេទ​ឡើងវិញ រួមមានឫស្សី ​ពឹងពុង ឬស្សីស្រុក ឫស្សីព្រៃ ​ដើមរាំងទឹក ​ដើមម្តេញ ​ដើមល្វា ដើម​ដង្កៀបក្តាម និងសណ្ដាន់ នៅលើផ្ទៃដីដកសរុប ៤៧,០១៤.៦៩ហិកតា ក្នុងខេត្ដជាប់បឹងទន្លេសាប។

ដោយឡែកការដាំសាកល្បងជំហ៊ានទី១នេះ ក្រសួង​បរិស្ថាន​បានកំណត់​ដាំស្ដារ​សាកល្បងចំនួន ២០០ហិកតា រួមមាន ខេត្តសៀមរាប៤០ហិកតា​ ក្នុងចំណោមផ្ទៃដីសរុប២,២៤៨.៦១ហិកតា ខេត្តកំពង់ឆ្នាំង ដាំស្ដារសាកល្បង៥០ហិកតា ក្នុងផ្ទៃដីសរុបទំហំ២៧,៨៣៨.១៤ហិកតា ខេត្តបាត់ដំបង ដាំសាកល្បង៤០លើផ្ទៃដីសរុបបជាង៤៣៤៧,១៥ហិកតា ខេត្តបន្ទាយមានជ័យ ដាំសាកល្បង ២៥ហិកតា លើផ្ទៃដីសរុបជាង ៣៤៧១ហិកតា និងខេត្តកំពង់ធំដាំសាកល្ប ៤៥ហិកតា នៅលើផ្ទៃដីដកហូតសរុបជាង ៩ម៉ឺនហិកតា ៕


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm