វត្ដអារាមក្នុងខេត្ដសៀមរាបរៀបចំរួចរាល់ សម្រាប់ពិធីកាន់បិណ្ឌ និងអំនាវនាវឱ្យរក្សាបរិស្ថានស្អាតអនាម័យល្អ

2025/09/07 05:46:11 pm        294

ព្រះសង្ឃក្នុងខេត្ដសៀមរាប បានឱ្យដឹងថា នៅតាមវត្ដអារាម បានរៀបចំរួចរាល់ហើយ សម្រាប់ពិធីកាន់បិណ្ឌនិងភ្នំបិណ្ឌក្នុរយៈពេល១៥ថ្ងៃ និងអំនាវនាវឱ្យពុទ្ធសាសនិកជន រក្សាបរិស្ថានស្អាត អនាម័យល្អ ក្នុងវត្ដអារាមឱ្យបានស្អាតជានិច្ច ស្របតាមទីក្រុងស្អាត ទេសចរប្រសើរ។

ព្រះតេជគុណ ស រ៉ា ព្រះគ្រូចៅអធិការវត្តត្រាំនាគ ក្រុងសៀមរាប ព្រះអង្គបានផ្តំាផ្ញើ​ដល់​ពុទ្ធ​បរិស័ទ និងយុវជនក្មេងៗឱ្យស្រឡាញ់បរិស្ថាន និងរក្សាបាននូវគុណតម្លៃប្រពៃណីទំនៀមទម្លាប់របស់ខ្មែរ ដើម្បីឱ្យពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ​នៅតាមទី​អារាមប្រកបដោយភាព​សុខដុមរមនា​និងសាមគ្គីធម៌ ទៅតាមជំនឿប្រពៃណីព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ។ព្រះអង្គមានសង្ឃដីកាបន្ដថា ពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ជាពិធីបុណ្យជាតិដ៏សំខាន់ និងមិនអាចខ្វះបាន ដែលប្រជាពុទ្ធបរិស័ទ្ធ តែប្រារព្ធតាំងពីដូនតាមក ជាពិសេសពីបោះបាយបិណ្ឌ​មិនត្រឹមតែជាជំនឿដែលបានចាក់ឫសយ៉ាងជ្រៅ ទៅក្នុងផ្នត់គំនិតជនជាតិខ្មែរប៉ុណ្ណោះទេ តែពិធីនេះ បានក្លាយទៅជាប្រពៃណី និងបង្កប់ន័យអប់រំ ផងដែរ។

ព្រះវិភត្តិមុនីញ្ញាណ ហ៊ាក់ គឹមហ៊ត់ ព្រះចៅអធិការវត្តអារញ្ញសាគរ ព្រះអង្គមានសង្ឃដីកាថា ក្នុងឱកាសកាន់បិណ្ឌ១៥ថ្ងៃ ក៏មានពិធីបោះបាយបិណ្ឌនិងពិធីសាសនាផ្សេងៗទៀត ព្រមទាំងបានរៀបចំពិធីបាំងស្កូលដល់ព្រលឹងវីរៈកងទ័ពដែលបានពលីជីវិតក្នុងការពារបូរណៈទឹកផងដែរ។ព្រះអង្គបន្ដថា ពិធីបុណ្យកាន់បិណ្ឌ ភ្ជំបិណ្ឌ ព្រះអង្គបានរៀបចំរួចរាល់ហើយ សម្រាប់ប្រជាពលរដ្ឋខែ្មរ ដែលតែងតែនាំគ្នាទៅប្រារព្ធពិធី និងបោះបាយបិណ្ឌនៅតាមវត្តអារាម នាពេលទៀបភ្លឺជារៀងរាល់ថ្ងៃ ។ ជាមួយគ្នានេះ ក្នុងពិធីនេះ ក៏មានការផ្សព្វផ្សាយ​ពី​សារៈសំខាន់ផ្សេងទៀត​តាមរយៈព្រះធម៌ទេសនា ដូច​ ពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញាន គ្រោះថ្នាក់​ចរាចរណ៍ ​ជាពិសេសការបញ្ជ្រាបនូវព្រះធម៌។

សូមរំលឹកថា ពិធីកាន់បិណ្ឌ និងភ្នំបិណ្ឌ បានប្រារព្ធឡើង នៅថ្ងៃ១៣រោជខែភទ្របទ ឆ្នាំម្សាញ់សប្ដស័ក ពុទ្ធសករាជ២៥២៩ ត្រូវនឹងពីថ្ងៃទី៨ខែកញ្ញាឆ្នាំ២០២៥នេះ។បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា បានបង្ហាញថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះ គឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃ ដែលគង់ចាំវស្សាក្នុងវត្តរយៈពេល ៣ ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm