អេហ្ស៊ីប៖ ការរៀបរាប់ថាការជម្លៀសជនប៉ាឡេស្ទីនដោយស្ម័គ្រចិត្ត គឺជារឿងមិនសមហេតុផលនោះទេ

2025/09/07 08:29:07 pm        104

រដ្ឋមន្រ្តីការបរទេសអេហ្ស៊ីបលោក Badr Abdelatty ដែលប្រទេសរបស់លោកគឺជាអ្នកសម្របសម្រួលដ៏សំខាន់មួយ ក្នុងកិច្ចខិតខំបញ្ចប់សង្រ្គាមហ្កាហ្សា និយាយកាលពីថ្ងៃសៅរ៍ថា ការរៀបរាប់ថាការជម្លៀសជនប៉ាឡេស្ទីនដោយស្ម័គ្រចិត្ត គឺជារឿងពុំសមហេតុសមផលនោះទេ ។

នៅពេលមុននេះ អ៊ីស្រាអែលបានអំពាវនាវឲ្យពលរដ្ឋរស់នៅក្នុងទីក្រុងហ្កាហ្សា ចាកចេញទៅកាន់តំបន់ភាគខាងត្បូង ពេលដែលកងកម្លាំងរបស់ពួកគេ រុលចូលកាន់តែជ្រៅទៅក្នុងតំបន់ទីក្រុងធំបំផុតនៅដែនដីបិទច្រកមួយនេះ ។

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក Philippe Lazzarini ដែលជាអគ្គស្នងការទីភ្នាក់ងារជនភៀសខ្លួនប៉ាឡេស្ទីនអង្គការសហប្រជាជាតិ(UN) លោក Abdelatty និយាយថា បើសិនជាមានគ្រោះទុរ្ភិក្សបង្កើតឡើងដោយមនុស្សនៅតំបន់ហ្កាហ្សា វានឹងជំរុញឲ្យពួកគេចាកចេញពីដែនដីរបស់ពួកគេ ។

នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu បានគាំទ្រគំនិតថា ជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គួរតែអនុញ្ញាតឲ្យចាកចេញដោយស្ម័គ្រចិត្ត ហើយលោកបានលើកឡើងថា ប្រទេសដទៃគួរតែទទួលយកពួកគេ ។

ការិយាល័យរបស់លោក Netanyahu និយាយកាលពីថ្ងៃសុក្រថា លោកបាននិយាយពីសិទ្ធិមនុស្សជាមូលដ្ឋានរបស់បុគ្គលរាល់រូប ដើម្បីជ្រើសរើសទីកន្លែងដែលពួកគេរស់នៅ ជាពិសេសអំឡុងពេលសម័យសង្រ្គាម ។

រដ្ឋមន្រ្តីអេហ្ស៊ីបរូបនេះ បាននិយាយផងដែរថា លោកបាននិយាយជាមួយប្រេសិតពិសេសសហរដ្ឋអាមេរិកលោក Steve Witkoff កាលពីថ្ងៃសុក្រ និងពិភាក្សាពីការបង្កើនកិច្ចខិតខំ ដើម្បីអនុវត្តសំណើបទឈប់បាញ់ចុងក្រោយ ។

លោកបានដាក់ការស្តីបន្ទោសលើអ៊ីស្រាអែលសម្រាប់អ្វីដែលលោករៀបរាប់ថា វាគឺជាការមិនអើពើរបស់ពួកគេ ក្នុងការពន្យាពេលឈានដល់បទឈប់បាញ់ ។ 

កាលពីខែសីហាកន្លងទៅ ក្រុមហាម៉ាស បានយល់ព្រមនឹងសំណើបទឈប់បាញ់រយៈពេល ៦០ថ្ងៃ ជាមួយអ៊ីស្រាអែល ដែលរួមទាំងការប្រគល់ចំណាប់ថ្នូរចំនួនពាក់កណ្តាលដែលជាប់ខ្លួននៅតំបន់ហ្កាហ្សា ហើយអ៊ីស្រាអែល ត្រូវដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួន ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        58
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        56
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm