មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស

2025/09/07 08:31:19 pm        164

ភ្នំពេញ៖កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា សហការជាមួយកម្លាំងនាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ ចុះពង្រឹងសន្តិសុខក្នុងមូលដ្ឋានខណ្ឌ៧មករា ដោយឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន០៦នាក់ និងសម្ភារៈមួយចំនួន។

យុទ្ធនាការនេះបានធ្វើឡើងកាលពី វេលាម៉ោង ០៩យប់ថ្ងៃទី ០៦ខែកញ្ញា ដល់ម៉ោង ១យប់រំលង​អាធាត្រ​ចូលថ្ងៃទី ៧ ខែកញ្ញាឆ្នាំ២០២៥កម្លាំងចម្រុះ បានសហការ ដឹកនាំដោយ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានសណ្តាប់ធ្នាប់សាធារណៈនិងលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌ៧មករា តំណាងឲ្យ លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ចុះដឹកនាំ​កម្លាំងចម្រុះ ត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់បទល្មើសគ្រឿងញៀនតាមមូលដ្ឋាន ក្នុង​គោលដៅចំណុចមុខវិទ្យាល័យបាក់ទូក ផ្លូវលេខ ១៦៩ ស្ថិតក្នុងសង្កាត់ វាលវង់ ខណ្ឌ៧មករា ។

ក្នុងរង្វង់ប្រតិបត្តិការកម្លាំងចម្រុះបានធ្វើការត្រួតពិនិត្យរថយន្តចំនួន១៨០គ្រឿង ជាលទ្ធផល បានឃាត់​មនុស្សចំនួន៦នាក់ ក្នុងនោះមានស្រី១នាក់ បានរកឃើញអ្នករក្សាទុកម្សៅពណ៌សថ្លា ចំនួន២កញ្ចប់តូច ​និងថ្នាំ២ បន្ទះពណ៌ខៀវ ចំនួន៨គ្រាប់ព្រមទាំងសម្ភារៈជក់សំរាប់បឺតចំនួន ១៥ដើម និងឃាត់បានរថយន្តចំនួន ២គ្រឿង ។

ក្រោយធ្វើការឃាត់ខ្លួន និងសួរនាំរួចបានធ្វើកំណត់ហេតុដកហូតវត្ថុតាងរួចមក កម្លាំងចម្រុះនៃអគ្គស្នងការនគរបាលជាតិ ​បាន​បញ្ជូនមនុស្សប្រុសស្រី ទាំង០៦នាក់​ទៅមន្ទីប្រឆាំងគ្រឿងញៀន ដើម្បីបន្តតាមនីតិវិធី៕អត្ថបទ៖ កុម្ភៈ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        44
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        144
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        138

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm