[UPDATE] ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន រាយការណ៍ថា លោកនាយករដ្ឋមន្ត្រីជប៉ុន Ishiba នឹងលាលែងពីតំណែង

2025/09/07 09:14:13 pm        91

ទូរទស្សន៍រដ្ឋ NHK របស់ជប៉ុន បាននិយាយនៅថ្ងៃអាទិត្យ (៧ កញ្ញា) នេះថា នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានសម្រេចចិត្តលាលែងពីតំណែងរបស់លោក ដើម្បីជៀសវាងការបែកបាក់ក្នុងគណបក្សប្រជាធិបតេយ្យសេរី (LDP) ដែលកំពុងកាន់អំណាច។ ក្រុមចម្រុះដឹកនាំដោយបក្ស LDP របស់លោក Ishiba បានបាត់បង់សំឡេងភាគច្រើននៅក្នុងសភា បន្ទាប់ពីការបោះឆ្នោតកាលពីខែកក្កដា។

ការិយាល័យនាយករដ្ឋមន្ត្រីជប៉ុន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើអត្ថាធិប្បាយលើរឿងនេះទេ។ សមាជិកសភាបក្ស LDP គ្រោងបោះឆ្នោតនៅថ្ងៃចន្ទស្អែកនេះ ថាតើត្រូវរៀបចំការបោះឆ្នោតរើសថ្នាក់ដឹកនាំវិសាមញ្ញ ឬក៏យ៉ាងណា។

លោក Ishiba ធ្លាប់ជំទាស់នឹងការអំពាវនាវឱ្យលាលែងពីតំណែងបែបនេះ ហើយប្ដេជ្ញាម្តងទៀតកាលពីថ្ងៃអង្គារថា លោកមិនមានចេតនាភ្លាមៗក្នុងការចុះពីតំណែងនោះទេ ហើយថា លោកនឹងធ្វើការសម្រេចចិត្តពីមធ្យោបាយទទួលខុសត្រូវចំពោះការចាញ់ឆ្នោតសភា នៅក្នុង "ពេលវេលាដ៏សមស្របមួយ"។

លោក Ishiba បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា "ការធ្វើការលើបញ្ហាប្រឈមដែលគណបក្សត្រូវដោះស្រាយភ្លាមៗ គឺជាវិធីសាស្រ្តមួយក្នុងការទទួលខុសត្រូវ" ដោយលើកឡើងពីតម្រូវការវិធានការសេដ្ឋកិច្ចសម្រាប់វិស័យដែលទទួលរងពីអតិផរណា ឬផលប៉ះពាល់ពីពន្ធគយរបស់សហរដ្ឋអាមេរិក។

ជំនួយការជិតស្និទ្ធរបស់លោក Ishiba គឺអគ្គលេខាធិការបក្ស LDP លោក Hiroshi Moriyama ធ្លាប់និយាយកាលពីថ្ងៃអង្គាររួចហើយថា នាយករដ្ឋមន្រ្តីជប៉ុនរូបនេះមានបំណងលាលែងពីមុខតំណែងរបស់លោក។ ការប្រកាសរបស់លោក Moriyama បានធ្វើឡើងបន្ទាប់ពីបក្ស LDP កោះប្រជុំពេញអង្គរួមនៃសភាទាំងពីរ ដើម្បីវាយតម្លៃការចាញ់ឆ្នោត នៅក្នុងការបោះឆ្នោតសភាជាន់ខ្ពស់កាលពីពេលកន្លងទៅ។

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        63
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        113
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm