សម្តេច ម៉ែន សំអន ប្រារព្ធពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសល ជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ព ដែលបានពលីជីវិត ក្នុងបុព្វហេតុជាតិ ការពារបូរណភាព

2025/09/07 09:39:36 pm        541

នៅព្រឹកថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ ២០២៥នេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជាបានរៀបចំពិធីបុណ្យទក្ខិណានុប្បទានដើម្បីជូនបុណ្យចំពោះវីរជនកងទ័ពខ្មែរគ្រប់លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃជម្លោះព្រំដែន កម្ពុជា-ថៃ និងឧទ្ទិសមហាកុសលថ្វាយចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់ ។ ពិធីនេះដែរប្រារព្ធធ្វើនៅឧបដ្ឋានសាលាវត្តរាជបូណ៌ ក្រុងសៀមរាប ដោយមានការ​អញ្ជើញ​ចូលរួម​ពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប ឯកឧត្តម លោកជំទាវសមាជិក​ក្រុមប្រឹក្សាខេត្ត គណៈអភិបាលអភិបាលខេត្ត អស់ លោក លោកស្រី មន្ទីរអង្គភាព រួមទាំងព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទនិមន្តនិងអញ្ជើញចូលរួមជាច្រើនអង្គ/នាក់។

នៅក្នុងពិធីបុណ្យនោះដែរសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ក៏បានមានថេរដីកាសម្ដែងនូវការ​សោកស្តាយរកអ្វីប្រៀបផ្ទឹមពុំបាន ចំពោះការបាត់បង់នូវវីរកងទ័ព​កម្ពុជា​ដែលបានពលីជីវិត​បូជា​ដើម្បីការពារព្រំដែនទឹកដី ​និងអធិបតេយ្យភាពជាតិខ្មែរ ប្រកបដោយភាពអង់អាចក្លាហានក្រៃលែង។ ការពលីជីវិតរបស់វីរកងទ័ពកម្ពុជាយើងគឺជាការលះបង់ដ៏ធំធេង និងមានគុណបំណាច់មិនអាច​កាត់ថ្លៃ​បានចំពោះជាតិកម្ពុជាទាំងមូល ដែលយើងត្រូវតែគោរព និងផ្តល់តម្លៃជាវីរបុរសពិត​របស់ជាតិប្រកបដោយកិត្តិយសជាអមតៈសម្រាប់ប្រវត្តិសាស្ត្រកម្ពុជា។

សម្តេចព្រះព្រហ្មរតនមុនី​ បានមានថេរដីកាបន្ថែមថា យើងពិតជាមានការសោកស្តាយយ៉ាងខ្លាំង​ចំពោះការបាត់បង់វីរកងទ័ព ពោរពេញដោយឆន្ទៈ មនសិការ ស្មារតីក្លាហាន និង​សេចក្តីស្មោះត្រង់​ចំពោះជាតិ ដែលពួកគាត់បានសុខចិត្តយកទ្រូងពាំងគ្រាប់រំសេវនិងអាវុធគ្រប់ប្រភេទ ប្តូរយកសុខ​សន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល ដែលយើងអាចសម្រានលក់ ហូបឆ្ងាញ់ ប្រកបដោយ​ស្នាមញញឹម និងភាពកក់ក្តៅជាមួយក្រុមគ្រួសារ។

ក្នុងឱកាសនោះផងដែរសម្តេចកិត្តិសង្គហបណ្ឌិត រួមជាមួយ ព្រះមន្ត្រីសង្ឃខេត្ត ព្រះសង្ឃនិង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់នាំ​មន្ទីរអង្គភាពរួមនិង ពុទ្ធបរិស័ទ ទាំងអស់ ក៍បានសម្តែងការគោរពដឹងគុណជានិច្ចចំពោះ​ពលីកម្ម​ដ៏ធំធេងនេះ ហើយតាំងចិត្តចងចាំជានិច្ចនូវគំរូវីរភាពមិនអាចកាត់ថ្លៃបាននេះជារៀងរហូត និង​សូមឧទ្ទិសផលបុណ្យទាំងឡាយជូនដល់វិញ្ញណក្ខន្ធវីរកងទ័ពបានបដិសន្ធិជាខ្មែរឡើងវិញកុំបីខាន។

សម្តេចក៏បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យនិងវត្ថុសក្តិសិទ្ធិ សូមអភិបាលរក្សា និងឃុំគ្រង​វីរកងទ័ពកម្ពុជាយើងដែលកំពុងសម្រាកព្យាបាល ឱ្យឆាប់បានធូរស្បើយ និងសូមបួងសួង​ដល់​វត្ថុសក្តិ​​សិទ្ធិដូនតាខ្មែរ ជួយពាំងរាំងមុខកងទ័ពយើងឱ្យមានជោគជ័យ និងសុខសុវត្ថិភាព​គ្រប់ពេលវេលា ។ នៅក្នុងពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីជូនបុណ្យចំពោះវីរជនកងទ័ព​ខ្មែរគ្រប់​លំដាប់ថ្នាក់ដែលកំពុងបំពេញបេសកកម្មនៅសមរភូមិ និងឧទ្ទិសកុសលជូន​ចំពោះ​វិញ្ញាណក្ខន្ធ​វីរកងទ័ព​ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិ​ ការពារបូរណភាពទឹកដី ក្នុងអំឡុងពេលនៃ​ជម្លោះព្រំដែន កម្ពុជា-ថៃ​ និងឧទ្ទិសមហាកុសលថ្វាយ​ចំពោះព្រះមហាវីរក្សត្រ ខ្មែរគ្រប់ជំនាន់​នាពេល​នោះដែរក៏​មានការរៀបចំរាប់បាត្រព្រះចំនួន៥០០អង្គ ផងដែរ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        102
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        96
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតី៖ រ៉ូម៉ានីបាញ់ទម្លាក់យាន​ដ្រូន​នៅក្នុងដែនអាកាសរបស់ខ្លួនជាលើកដំបូង

2026/07/24 07:44:09 pm
​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm